ប្រធានាធិបតីអាហ្សង់ទីនលោក Alberto Fernandez នៅថ្ងៃទី ២១ខែមករា បានចាក់វ៉ាក់សាំង ប្រឆាំងកូវីដ-១៩ ប្រភេទSputnik V របស់រុស្ស៊ី។ ការចាក់វ៉ាក់សាំង ធ្វើឡើងនៅមន្ទីរពេទ្យតំបន់ភាគខាងលិចទីក្រុងBuenos Aires។
មេដឹកនាំអាហ្សង់ទីនចាក់វ៉ាក់សាំង ក្រោយរយៈពេល១ថ្ងៃដែលនាយកដ្ឋានចំណីអាហារ និងឱសថ របស់ប្រទេសនេះអនុម័តឲ្យចាក់វ៉ាក់សាំង Sputnik V ជាផ្លូវការដល់មនុស្សដែលមានវ័យចាប់ពី ៦០ឆ្នាំឡើងទៅ។
ប្រធានាធិបតី Fernandez បានអំពាវនាវដល់ពលរដ្ឋចូលរួមចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្នាដើម្បីគ្រប់គ្រងការឆ្លងរាលដាលកូវីដ-១៩ យ៉ាងមានប្រសិទ្ធភាពបំផុត។ ក្រៅពីនេះ លោក Fernandezបានប្រកាសពីកម្រិតសុវត្ថិភាពនៃវ៉ាក់សាំង Sputnik V ។ លោកក៏បានសន្យាថា នឹងផ្តាល់វ៉ាក់សាំងឲ្យបានគ្រប់គ្រាន់ដល់ពលរដ្ឋ ។
កាលពីចុងសប្តាហ៍កន្លងមក អា
ហ្សង់ទីនទទួលបានវ៉ាក់សាំងកូវីដ-១៩ ចំនួន៣សែនដូសបន្ថែមទៀតពីប្រទេសរុស្ស៊ី ដើម្បីបន្តការចាក់វ៉ាក់សាំងឲ្យបានទាន់ពេលវេលា។ តាមគម្រោងគិតមកដល់ចុងខែមករានេះ អាហ្សង់ទីន នឹងទទួលបានវ៉ាក់សាំងប្រឆាំងកូវីដ-១៩បន្ថែម៥លានដូសជាបន្តទៀត។ នៅក្នុងខែកុម្ភៈខាងមុខ រុស្ស៊ីនឹងផ្តល់ជូនអាហ្សង់ទីនបន្ថែម១៤,៧លានដូសបន្តទៀត ។ ក្រសួងសុខាភិបាលអាហ្សង់់ទីនបានបញ្ជាក់ថា វ៉ាក់សាំងប្រឆាំងកូវីដ-១៩ មានប្រសិទ្ធភាពដល់ទៅ ៩១,៨ភាគរយ។
មកដល់ថ្ងៃទី២២ខែមករានេះ អាហ្សង់ទីនមានករណីឆ្លងកូវីដ-១៩ កើនឡើងដល់ទៅ១,៨៣លាននាក់ និងស្លាប់ ៤៦,២ពាន់នាក់ ៕ ដោយ សាធី
រូបភាព៖ AFP/TTXVN