ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ខែមករាឆ្នាំ២០២១នេះ ក្រុមកម្មករកម្មការិនីរោងចក្រកាត់ដេរសម្លៀកបំពាក់មួយកន្លែងយីហោ ឃែនធេីរេន អឹភែរឹល ខេមបូឌា ដែលមានទីតាំងនៅផ្លូវចោមចៅ ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ប្រហែល២០០នាក់តំណាងឲ្យកម្មករ៦០០នាក់បានផ្ទុះការតវ៉ាដេីម្បីទាមទាររកដំណោះស្រាយ៣ចំណុច។
តាមប្រភពព័ត៌មានពីកម្មកររោងចក្រខាងលេីបានប្រាប់ឲ្យដឹងថា ការផ្ទុះការតវ៉ាខាងលេីនេះគឺដើម្បីសុំកិច្ចអន្តរាគមន៍និងទាមទារ៣ចំណុច ទី១-ស្នេីសុំប្រាក់បំណាច់ឆ្នាំ, ទី២-ស្នើសុំបើកប្រាក់ប្រាំភាគរយឲ្យបានទៀងទាត់។
ចំពោះករណីខាងលេីនេះផងដែរ យេីងសង្កេតឃេីញមានវត្តមានអាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះធ្វេីការសម្របសម្រួលនិងរកដំណោះស្រាយជូនកម្មករកម្មការិនីផងដែរ។
រហូតមកដល់វេលាម៉ោង១១ព្រឹកថ្ងៃដដែល អាជ្ញាធរនៅមិនទាន់មានដំណោះស្រាយជូនកម្មករកម្មការិនីនោះទេ៕
...
ដោយ៖សុខាសែនជ័យ