កងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ៧១១ កងពលតូចលេខ៧០ បានបន្តហ្វឹកហ្វឺនបំប៉នជំនាញបច្ចេកទេស ពន្លត់អគ្គិភ័យ និងសង្រ្គោះបឋមដល់សិក្ខាកាម បញ្ជាការដ្ឋានយោធភូមិភាគទី៥

ចែករំលែក៖

ខេត្តបាត់ដំបង ៖ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ម្សិលមុិញនេះ កងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ៧១១ កងពលតូចលេខ៧០ បានបង្ហាត់បង្រៀននូវមេរៀនសង្គ្រោះបឋមដល់សិក្ខាកាម អំពី មេរៀន៖

 – របៀបប្រើប្រាស់ហ្វ្រង់កា(ចូក,រុញ)នៅក្នុងរថយន្តសង្គ្រោះ

 – អនុវត្តលំហាត់សរុបមេរៀនសង្គ្រោះ និងពន្លត់អគ្គិភ័យជាក់ស្តែង(ទ្រឹស្តី+អនុវត្ត)

សូមជម្រាបថា នេះជាការអនុវត្តន៍ជាក់ស្ដែង បង្រៀនដោយគ្រូជំនាញមកពីកងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ៧១១ កងពលតូចលេខ៧០។

សូមជម្រាបជូនផងដែរថា កងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ បានបំពេញការងាររបស់ខ្លួនជួយសង្គម និងប្រជាពលរដ្ឋរងគ្រោះ បានយ៉ាងច្រើនផងដែរ នៅទូទាំងប្រទេស ដែលបានជួបឧប្បត្តិហេតុកន្លងទៅនោះ៕

   

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print