បុរស​ម្នាក់​ជាកម្មករប៉ូលារថយន្តសម្រេចចិត្ត​ធ្វើ​អត្តឃាត​ចង.ក​សម្តាប់ខ្លួនដោយមិនដឹងមូលហេតុ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ជាកម្មករប៉ូលារថយន្ត​សម្រេចចិត្ត​ធ្វើ​អត្តឃាត​ចង.ក​ ស្លាប់ខ្លួនដោយមិនដឹងមូលហេតុ មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៧ព្រឹកថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ២០១៦ នៅ​ក្នុង​បន្ទប់​ឡៅតឿ ផ្ទះ​លេខ​៥B  ផ្លូវ​លេខ​១៣៥  ក្រុម​៣០ ភូមិ​៥ ក្នុងសង្កាត់​ទួលស្វាយព្រៃទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើតាម​សម្តី​ពី​ស្រ្តីម្នាក់ ឈ្មោះ ឡូ ភ័ណ្ន ដែលជាអ្នកថែទាំមនុស្សចាស់នៅផ្ទះកើតហេតុខាងលើ​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​មាន​ការសង្ស័យទើប​គាត់ មកគាស់​ទ្វារ​ចូល​ទៅ​មើល ក៏ឃើញ​បុរស​ខាងលើ​យក​ខ្សែចង.ក​នឹង​ចំរឹងបងួូចនៅក្នុងបន្ទប់ឡៅតឿ បានស្លាប់បាត់ទៅហើយ ភ្លាមៗនោះគាត់ក៏បានរត់ទៅប្រាប់ម្ចាស់ផ្ទះថាកម្មករប៉ូលារថយន្ត​បានចង.កសម្លាប់ខ្លួនហើយបន្ទាប់មកម្ចាស់ផ្ទះក៏បានឡើងទៅមើលក៏ឃើញជនរងគ្រោះស្លាប់បាត់ទៅហើយម្ចាស់ផ្ទះក៏រាយការណ៌ទៅ​សមត្ថកិច្ច​ចុះ​មកពិនិត្យ​ធ្វើ​កោសល្យវិច្ច័យហើយនោះបានប្រាប់ក្រុមគ្រួសារជនរងគ្រោះបានចង.កខ្លួនឯងមែន ។

សព​​មានឈ្មោះ សុីម មៅ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់នៅ​ផ្ទះ​កើតហេតុ​ខាងលើ មានស្រុក​កំណើត​ ស្រុកព្រៃឈរ ខេត្តកំពង់ចាម​ ។

បើតាម​រយៈ​ម្ចាស់ផ្ទះ​បាន​ឲ្យ​ដឹង​ថា មិនដឹងថាមានរឿងអីនោះដែល​នាំ​ឲ្យ​បុរសរងគ្រោះ​សម្រេចចិត្ត​ធ្វើ​អត្តឃាត​ចង.ក​ ដោយមិនដឹងមូលហេតុអីនោះទេ។ បន្ទាប់​ពី​ធ្វើ​កោសល្យ​វិច្ច័យ​រួច​ហើយ​ សពត្រូវបាន​ប្រគល់​ឲ្យ​សាច់ញាតិ​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម ប្រពៃណី​នៅ​ស្រុក​កំណើត ៕

image1

...

ដោយ៖ ស រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print