មនុស្ស​៥​នាក់​ បានស្លាប់​​ក្នុង​គ្រោះថ្នាក់អគ្គិភ័យ​ឆេះ​រោងចក្រ​ឱសថ​ដ៏​ធំនៅឥណ្ឌា

ចែករំលែក៖

អន្តរជាតិ៖មានករណីគ្រោះអគ្គិភ័យមួយបានឆាបឆេះនៅក្នុងវិទ្យាស្ថាន Serum របស់ឥណ្ឌាដែលរោងចងក្រផលិតវ៉ាក់សាំងដ៏ធំជាងគេបំផុតនៅក្នុងពិភពលោកបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ នាក់ បានបាត់បង់ជីវិតក្នុងភ្លេីង។ ប៉ុន្តែអគ្គិភ័យនេះ មិនធ្វើឱ្យប៉ះពាល់ដល់ការផលិតវ៉ាក់សាំងនោះឡើយ

ជាក់ស្តែងបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP បាននិយាយថាអគ្គិភ័យខាងលេីនេះបានកើតឡើងនៅថ្ងៃទី២១ ខែមករាឆ្នាំ២០២១ម្សិលមិញនេះក្នុងអាគារមួយ ដែលស្ថិតនៅក្រោមការសាងសង់ ក្នុងវិទ្យាស្ថាន Serum​ ខណៈមនុស្សចំនួន នាក់ ត្រូវបានជម្លៀសចេញពីអគ្គិភ័យ ចំណែកមនុស្សចំនួន នាក់ បានស្លាប់នៅក្នុងឧបទ្ទវហេតុនេះ បន្ទាប់ពីហេតុការណ៍នេះកើតឡើង ក្រុមហ៊ុននេះបញ្ជាក់ថា អគ្គិភ័យ មិនបានបង្កឱ្យមានកាប៉ះពាល់ដល់ផលិតកម្មនៃវ៉ាក់សាំងកូវីដ​-១៩ ឡើយ

ទាក់ទិននឹងករណីខាងលើនេះ ភ្លាមៗនាយករដ្ឋមន្ត្រីឥណ្ឌា លោក នារិន្ទ្រា ម៉ូឌី បានថ្លែងសាររំលែកទុក្ខដល់អ្នកបាត់បង់ជីវិត និងជូនពរឱ្យអ្នករងរបួសឆាប់ជាសះស្បើយ ជាមួយគ្នានេះ ប្រធានប្រតិបត្តិវិទ្យាស្ថាន Serum ក៏បានចូលរួមរំលែកទុក្ខអ្នកស្លាប់ផងដែរ

បើតាមការអះអាងពីប៉ូលីសក្រុង Pune រដ្ឋ Maharashtra បានបញ្ជាក់ថា អ្នកស្លាប់ទាំង នាក់រូបនេះ គឺជាបុគ្គលិកធ្វើការនៅក្នុងក្រុមហ៊ុនSuvidha Engineers ដែលជាក្រុមហ៊ុនបំពាក់ម៉ាស៊ីនត្រជាក់ឱ្យក្រុមហ៊ុនឱសថនេះ ចំណែកមូលហេតុ ដែលបង្កឱ្យមានភ្លើងឆេះ និងទំហំនៃការខូខាត អាជ្ញាធរ មិនទាន់អាចបញ្ជាក់បាននៅឡើយទេ ខណៈប៉ូលិស កំពុងប្រមូលព័ត៌មានលម្អិត

សូមជម្រាបថា វិទ្យាស្ថាន Serum គឺជាក្រុមហ៊ុនផលិតវ៉ាក់សាំងដ៏ធំជាងគេរបស់ពិភពលោក ក្រុមហ៊ុន បានចុះកុងត្រាជាមួយក្រុមហ៊ុនAstraZeneca ក្នុងការផលិតវ៉ាក់សាំងប្រឆាំងកូវីដ​-១៩ ចំនួនពាន់លានដូ ក្រុមហ៊ុនអាចផលិតវ៉ាក់សាំងកូវីដ​-១៩ ដែលត្រូវបានដាក់យីហោថា «COVISHIELD» បាន៥០លានដូ ក្នុងមួយខែៗ ក្នុងបរិបទកូវីដ​-១៩ ប្រទេសជាច្រើន បានពឹងផ្អែកលើវិទ្យាស្ថានមួយនេះ ក្នុងការទទួលបានវ៉ាក់សាំងប្រឆាំងកូវីដ​-១៩ ដើម្បីចាក់ឱ្យប្រជាជនរបស់ខ្លួន

ក្រុមហ៊ុននេះ និង AstraZeneca បានចុះកិច្ចព្រមព្រៀងជាមួយកម្មវិធី COVAX ដែលស្ថិតក្រោមការដឹកនាំរបស់អង្គការសុខភាពពិភពលោកនិងសម្ព័ន្ធមិត្តវ៉ាក់សាំង ប្រមាណ ៤០០លានដូ ទន្ទឹមនេះ ឥណ្ឌា បានចាប់ផ្តើមនាំចេញវ៉ាក់សាំង ក្រោមការផ្តល់ជាជំនួយទៅឱ្យប្រទេសជិតខាង ដូចជាប៊ូតង់ ម៉ាល់ឌី បង់ក្លាដែ នេប៉ាល់ មីយ៉ាន់ម៉ា និងសីស្ហែ

គួរបញ្ជាក់ថានៅថ្ងៃទី២២ ខែមករានេះ ក្រោមការផលិតរបស់វិទ្យាស្ថាន​Serum ឥណ្ឌា បានចាប់ផ្តើមនាំចេញបែបពាណិជ្ជកម្មលើវ៉ាក់សាំងប្រឆាំងកូវីដ​-១៩ ជាលើកដំបូងទៅប្រេស៊ី និងម៉ារ៉ុ៕ដោយ៖សតារា

...

រូបភាព​៖ ( The Indian Express Photo)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print