នគរបាលស្ទាក់ឃាត់ខ្លួនបានជនសង្ស័យជាស្ត្រីពាក់ពន្ធ័ និងករណីឆបោកនៅក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ ជនសង្ស័យជាកម្មការិនីម្នាក់ត្រូវបានកំលាំងសមត្ថកិច្ចនគរបាលឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពឆបោកម៉ូតូហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅមួយគ្រឿងពីអ្នកស្គាល់គ្នា កាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦ស្ថិតក្នុងភូមិ ភូមិចំបក់ សង្កាត់ចេក ក្រុងស្វាយរៀង។

តាមសមត្ថកិច្ចនគរបាលស្រុកស្វាយជ្រំបានអោយដឹងថា ក្រោយពីមានការប្រកាសតាមវិទ្យុទាក់ទងរបស់នគរបាលក្រុងស្វាយរៀងថាមានករណីឆបោកម៉ូតូមួយស្ថិតក្នុងភូមិចំបក់ សង្កាត់ចេក ក្រុងស្វាយរៀងទើបកម្លាំងធ្វើការស្រាវជ្រាវរហូតមកដល់វេលាម៉ោង៨យប់ ដោយមានការសង្ស័យទៅលើស្ត្រីម្នាក់ដែលមានភិនភាគដូចសេចក្ដីរាយការណ៏ខណៈជិះម៉ូតូមកដល់ចំណុចឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ទើបចាប់ឃាត់ខ្លួនបានតែម្ដង។

សមត្ថកិច្ចនគរបាលបន្តថា ជនសង្ស័យជាស្ត្រីមានឈ្មោះសុខសាវឿន អាយុ២៤ឆ្នាំមុខរបរកម្មការិនីរោងចក្រ មានទីលំនៅក្នុងស្រុកស្វាយជ្រំ។

ក្រោយពីជនសង្ស័យបានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពឆបោកម៉ូតូមែនសមត្ថកិច្ចក៏បានកសាងសំណុំរឿងបញ្ជូនទៅតុលាការកាត់ទោសតាមច្បាប់៕

20160223224517

20160223224518

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print