លោក អូស្មាន ហាស្សាន់ អំពាវនាវឲ្យបងប្អូនសាសនិកឥស្លាមទាំងអស់ ត្រូវបន្ដគំាទ្របេក្ខភាព សម្ដេចតេជោហ៊ុន សែន ជានាយករដ្ឋមន្ដ្រីរហូត

ចែករំលែក៖

ភ្នំពេញ៖ លោក អូស្មាន ហាស្សាន់ បានអំពាវនាវឲ្យបងប្អូនសាសនិកឥស្លាមទាំងអស់ ត្រូវបន្ដគំាទ្របេក្ខភាព សម្ដេចតេជោហ៊ុន សែន ជានាយករដ្ឋមន្ដ្រីរហូត ព្រោះប្រទេសជាតិមានសុខសន្ដិភាពរីកចម្រើនរហូតដល់សព្វថ្ងៃ ក៍ដោយសារការដឹកនាំដ៍ឈ្លាសវៃរបស់សម្ដេចតេជោដែរ ។  លោកអូស្មាន ហាស្សាន់  រដ្ឋលេខាធិការក្រសួងការងារ និងជាប្រធានគណៈចលនាសាសនិកឥស្លាមកម្ពុជា ជួបសំណេះសំណាលជាមួយសមាជិកថ្នាក់ដឹកនាំ នៃសាសនា ខ្មែរឥសា្លមមកពីទូទាំងខេត្ដ ក្រុងទូទាំងប្រទេស ប្រមាណ៤០០នាក់ កាលពីថ្ងទី២៤ កុម្ភៈ ឆ្នាំ២០១៦ នៅមជ្ឍមណ្ឌលម៉ូឌែន៥ឬស្សីកែវ។

លោក អូស្មាន ហាស្សាន់   បានបញ្ជាក់ថា៖ វាជាមោទនភាព និងភាពជោគជ័យធំធេងណាស់ ដោយកិច្ចខិតខំប្រឹង របស់ប្រមុខដឹកនាំរបស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំគ្រប់លំដាប់ សាសនិកឥស្លាមកម្ពុជា នៅតែបន្តគាំទ្រជានិច្ចជូនគណៈបក្សប្រជាជនកម្ពុជា និងគាំទ្រសម្តេចតេជោ ជានាយករដ្ឋមន្រ្តីជារៀងរហូត។

លោក អូស្មាន ហាស្សាន់ ក៏បានលើកឡើងពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ បានដាក់ចេញនូវយុទ្ធសាស្រ្ត ដើម្បីកាត់បន្ថយភាពក្រីក្រ កាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ ដូចជាការលប់ចោលការធ្វើប័ណ្ណបើកបរទោ ចក្រយានយន្តដែលមានទំហំ១២៥ សេសចុះក្រោម បញ្ចុះតម្លៃការចុះបញ្ជីមូតូ រថយន្ត៥០% និងប័ណ្ណបើកបររថយន្តគ្រប់ប្រភេទដែលចំណាយថវិការកម្រិតទាបបំផុត ការលើកលែងលើពន្ធប្រថាប់ត្រា ការបញ្ឍប់បង់ថ្លៃធ្វើដំណើរលើផ្លូវជាតិលេខ៤ និងការដកប្រាសាទអង្គរវត្តពីការគ្រប់គ្រង របស់ក្រុមហ៊ុន ឯកជនជាដើម។

ក្នុងឳកាសនោះដែរលោក ក៏បានលើកឡើងពីការកំណត់ទិសដៅពេលខាងមុខមួយចំនួនរបស់រាជរដ្ឋាភិបាលដូចជា នៅឆ្នាំ២០១៧តម្លៃភ្លើងអគ្គីសនីទូទាំងប្រទេស នឹងចុះថ្លៃដល់ ៦១០រៀលក្នុង១គីឡូវ៉ាត់ ក្នុងឆ្នាំ២០២០ពលរដ្ឋកម្ពុជាទូទាំងប្រទេស នឹងមានភ្លើងអគ្គីសនី ប្រើប្រាស់គ្រប់ៗគ្នា និងពីឆ្នាំ២០១៨ ប្រាក់បៀវត្សមន្ត្រីរាជការគ្រប់ក្រសួង ស្ថាប័នយ៉ាងតិច ១លានរៀល៕

image(5)

image

image(1)

image(3)

image(4)

image(2)

...

ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print