តំណាងរោងចក្រ កម្មករនិងសហពន្ធ័សហជីពសេរីពលករខ្មែរប្រតិកម្មទៅនឹងសហភាពចលនាកម្មករកម្ពុជា

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ តំណាងក្រុមហ៊ុនរោងចក្រ និងកម្មករប្រមាណជាង១ពាន់នាក់នៅក្នុងរោងចក្រយីហោ អ៊ែជ្យាយល៍ ស្វេតថឺ ខេមបូឌា និងសហពន្ធ័សហជីពសេរីពលករខ្មែរបានប្រតិកម្មទៅនឹងសហភាពចលនាកម្មករកម្ពុជាថា”និយាយបំផ្លឺសការពិត”។

លោក សុខ រ៉ាវុធប្រធានសហពន្ធ័សហជីពសេរីពលករខ្មែរបាននិយាយប្រាប់អោយដឹងថា លោកបានបដិសេធនឹងការលើកឡើងរបស់លោក ប៉ាវ ស៊ីណា ប្រធានសហភាពចលនាកម្មករកម្ពុជាកាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦បានធ្វើសន្និសិទកាសែតនៅមុខក្រសួងការងារចោទរូបលោកថា “ជាជើងកាង ធ្វើបាបកម្មករឃុបឃិតជាមួយក្រុមហ៊ុន និងអាជ្ញាធរមូលដ្ឋានកាលពីកន្លងទៅ”។ហើយលោក ប៉ាវ ស៊ីណាបានិយាយទៀតថាលោកនឹងស្នើសុំទៅរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មសុំបិទការនាំចេញសំលៀកបំពាក់នៃរោងចក្រតម្បាញអ៊ែជ្យាយល៍ ស្វេតថឺ ខេមបូឌាហើយខាងរោងចក្របានធ្វើបាបក្រុមកម្មករ និងបើកប្រាក់ខែឲ្យកម្មករមិនគ្រប់។

អ្នកស្រី សេន ឌី ជានាយកធនធានមនុស្សតំណាងរោងចក្រយីហោអ៊ែជ្យាយល៍ស្វេតថឺខេមបូឌាបាននិយាយឲ្យដឹងថាការលើកឡើងរបស់ក្រុមសហភាពចលនាកម្មករកម្ពុជានោះនិយាយមិនពិតទេ។

អ្នកស្រី សេន ឌីបានបន្តថានៅក្នុងរោងចក្រមានកម្មករសរុប១០០៨នាក់ ប្រុស២២០នាក់ដែលចាប់ដំណើរការនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៥ហើយខាងរោងចក្ររបស់គាត់បានគោរពទៅតាមលក្ខខណ្ឌការងារមានទាំងកន្លែងហូបបាយបន្ទប់បំបៅកូននិងបរិស្ថានសមរម្យ។ ក្រុមហ៊ុនមិនដែលបើកប្រាក់ខែទៅឲ្យកម្មករខ្វះនោះទេគឺខាងក្រុមហ៊ុនចេញបង្កាន់ដៃប្រាក់ខែមានលុយប៉ុន្មានគឺខាងក្រុមហ៊ុនបើកឲ្យប៉ុណ្ណឹង។

ក្រុមកម្មកររោងចក្រខាងលើបានិយាយឲ្យដឹងថាទង្វើរបស់សហភាពចលនាកម្មករកម្ពុជាគឺពួកគាត់មិនគាំទ្រឡើយដែលស្នើសុំទៅក្រសួងពាណិជ្ជកម្មឲ្យបិទការនាំចេញសំលៀកបំពាក់រោងចក្រខាងលើនេះនោះពួកគាត់សំណូមពរទៅក្រសួងពាក់ពន្ធ័ជួយគិតគូរពីទុក្ខលំបាករបស់ក្រុមកម្មករផង។

ពាក់ពន្ធ័និងការលើកឡើងរបស់តំណាងក្រុមហ៊ុន ក្រុមកម្មកររោងចក្រ និងប្រធានសហពន្ធ័សហជីពសេរីពលករខ្មែរចោទប្រកាន់ទៅលើលោកប៉ាវ ស៊ីណានិងសមាជិកនិយាយមិនពិតខាងលើនេះអ្នកយកព័ត៌មានមិនអាចសុំការបំភ្លឺបានទេកាលពីល្ងាចថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។

ក្រុមកម្មករនិយាយថា ប្រសិនលោកប៉ាវ  ស៊ីណាមិនដកលិខិតលេខ០២២.១៦ចុះថ្ងៃទី១៧កុម្ភៈឆ្នាំ២០១៦ពីក្រសួងពាណិជ្ជកម្មវិញនោះទេ ពួកគាត់នឹនាំគ្នាហែទៅទីស្នាក់ការសហជីពរបសលោកដើម្បីតវ៉ាបញ្ហានេះ៕

IMG_6079

IMG_6080

...

ដោយ៖ ស ដារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print