តុលាការកោះហៅតំណាងពលរដ្ឋ៦នាក់ឱ្យចូលបំភ្លឺរឿងពួកគាត់ផ្តិតមេដៃប្តឹងឧកញ់ា២រូបកាប់រានដីព្រៃសាធារណៈរបស់រដ្ឋធ្វើជាកម្មសិទ្ឋឯកជន

ចែករំលែក៖

ខេត្តក្រចេះ៖ពលរដ្ឋចំនួន៦នាក់ តំណាងឱ្យពលរដ្ឋ៥៤៦គ្រួសារ រស់នៅក្នុងឃុំឬស្សីកែវ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ត្រូវបានតំណាងអយ្យការសាលាដំបូងខេត្ត កោះហោះឱ្យចូលខ្លួនមកបំភ្លឺ នៅថ្ងៃទី២៤ខែកុម្ភៈនេះ ក្រោយពីពួកគាត់បាននាំគ្នាផ្តិតមេដៃប្តឹងឧកញ៉ា២រូប និងអ្នកមានអំណាចមួយចំនួនពីបទកាប់រានដីព្រៃសាធារណៈរបស់រដ្ឋធ្វើជាកម្មសិទ្ឋឯកជនទៅសាលាដំបូងខែត្រក្រចេះ។

ចំណែកពលរដ្ឋបានអះអាងថា ពួកគាត់និងចូលខ្លួនទៅបំភ្លឺនៅមុខតំណាងអយ្យការ ម្នាក់ដងៗ ព្រោះពួកគាត់មានភស្តុតាងជាក់លាក់ ក្នុងការចោទប្រកាន់លោកឧកញ៉ាទាំងពីររូបនោះ ទាក់ទិនការកាប់ឆ្ការដីព្រៃជាតំបន់ព្រៃស្រោងឋិតនៅឃុំឫស្សីកែវស្រុកព្រែកប្រសព្វ។

យ៉ាងណាក៏ដោយ ពលរដ្ឋទាំងនោះបាន​ទាមទារ​ឲ្យ​ឧកញ៉ា​ទាំងពីរនិង​អ្នក​ពាក់ព័ន្ធមួយចំនួនទៀត ត្រូវចេញមុខ​ទទួល​ខុស​ត្រូវ​ការ​បាត់បង់​តំបន់​ព្រៃស្រោង​ជាង៣​ពាន់​ហិកតារហើយ​បច្ចុប្បន្ន​បាន​ក្លាយ​ជា​ទី​ដី​វាលនិង​គ្រប់គ្រង​ជា​កម្មសិទ្ធិ​ឯកជន។លើស​ពី​នេះពួកគាត់​អះអាង​ថាអ្នក​ភូមិ​មាន​ភស្តុតាង​ជាក់លាក់​ទាក់ទិន​ការ​កាប់​ឆ្ការ​ដី​ព្រៃ​ជា​តំបន់​ព្រៃស្រោង​ឋិត​នៅ​ឃុំ​ឫស្សីកែវ ស្រុកព្រែកប្រសព្វដោយ​ចោទ​ប្រកាន់​ឧកញ៉ា​ចំនួន​ពីរ​រូប១ឈ្មោះប៊ុតប៊ុនអេងហៅអេងនិង​២ឧកញ៉ាលឹមប៊ុនណ្ណាហៅខ្នានិង​អ្នក​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត។

តំណាងពលរដ្ឋម្នាក់ គឺអ្នកស្រី គឹម យ៉េង បានអះអាងថា នៅក្នុងអំឡុងឆ្នាំ២០១៥ មានអ្នកភូមិចំនួន៥៤៥គ្រួសារ មកពី៤ភូមិ គឺភូមិស្វាយជ្រុំ ភូមិបឹងរៃ ភូមិឬស្សីកែវ និងភូមិស្រឡៅតំណាក់ ក្នុងឃុំឬស្សីកែវ ស្រុកព្រែកប្រសព្វ បាននាំគ្នាផ្តិតមេដៃប្តឹងឧកញ៉ា២រូប មួយគឺឧកញ៉ា លឹម ប៊ុនណ្ណា ហៅខ្នា រស់នៅស្រុកដំបែរ ខេត្តត្បូងឃ្មុំ និងឧកញ៉ាម្នាក់ទៀតឈ្មោះ ប៊ុត ប៊ុនអេង ហៅអេង រស់នៅស្រុកស្ទឹងត្រង់ ខេត្តតំពង់ចាម ។ ពលរដ្ឋទាំងនោះ បានចោទលោកឧកញ៉ាទាំងពីរ និងអ្នកពាក់ពន្ឋមួយចំនួនទៀត ថាបានយកគ្រឿងចក្រមកឈូសឆាយដីព្រៃសហគមន៍ និងដីសម្បទានសង្កមកិច្ច របស់ប្រជាពលរដ្ឋក្នុងឃុំឬស្សីកែវ ធ្វើជាកម្មសិទ្ឋរបស់ខ្លួន ។

តំណាង​ពលរដ្ឋគឺអ្នកស្រីគឹមយ៉េងបានរៀបរាប់​ថាតំបន់​ព្រៃស្រោង​មាន​ទំហំ​ជាង៣​ពាន់​ហិកតារឋិត​នៅ​តំបន់​អូរ​ស្ទឹងឡានៃ​ឃុំ​ឫស្សីកែវត្រូវ​បាន​ឧកញ៉ាប៊ុត ប៊ុនអេងនិង​ឧកញ៉ាលឹម ប៊ុនណ្ណា ព្រម​ទាំង​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត​សម្រុក​កាប់​ឆ្ការ​រាន​យក​ដី​ជាស​កម្មសិទ្ធិ​តាំង​ពី​ឆ្នាំ​២០០៩ដោយ​គ្មាន​ការ​ទទួល​ខុស​ត្រូវ។ លោកស្រីបញ្ចាក់ថា ការកាប់ឈូសឆាយដី និងការទិញដីលក់ដី ពីសំណាក់ឧកញ៉ទាំង២ គឺមានការឃុបឃិតគ្នា ជាមួយអាជ្ញាធរមូលដ្ឋាននិង​មន្ត្រី​ជំនាញ ហើយក្រុមមន្ត្រីទាំងនេះ អាចទទួលបានផលប្រយោជន៍ ពីឧកញ៉ាទាំងពីរនាក់នេះ បានជា​មិន​យក​ចិត្ត​ទុក​ដាក់​ទប់ស្កាត់​ការ​ឆ្ការ​ដី​ព្រៃ​សាធារណៈរបស់រដ្ឋ ពីសំណាក់ក្រុមឈ្មួញ​មាន​អំណាចទាំងនេះ ។​ លោកស្រីថា អ្នកភូមិមានភស្តុតាងគ្រប់គ្រាន់ដើម្បីឆ្លើយបំភ្លឺនៅមុខតំណាងអយ្យកា ទាក់ទិនការកាប់ឆ្ការដីព្រៃជាតំបន់ព្រៃស្រោងឋិតនៅឃុំឫស្សីកែវស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ។

ព្រះរាជអាជ្ញារងសាលាដំបូងខេត្តក្រចេះ លោកហាក់ហ៊ាន់បានឱ្យដឹងតាមទួរសព្ទ័ថា ពិតជាមានការកោះហៅតំណាងពលរដ្ឋឱ្យចូលមកបំភ្លឺ នៅមុខតំណាង​អយ្យការពិតមែន ហើយការកោះហៅនេះ​គឺសាកសួរពាក់ពន្ឋរឿងដីធ្លី ដោយពលរដ្ឋបានចោទឧកញា ខ្នា និងឧកញ៉ា អេង ថាបានរំលោភដីពួកគាត់ និងកាប់ឆ្កាដីព្រៃរបស់រដ្ឋធ្វើជាកម្មសិទ្ឋ ។ លោកថាក្រោយពីសាកសួរពលរដ្ឋហើយនោះ នៅក្នុងអំឡុងខែមិនា ខាងមុខនេះ តំណាងអយ្យកានិង​កោះ​ហៅ​ឧកញ៉ា​ចំនួន​ពីរ​រូបឱ្យចូលខ្លួនមកបំភ្លឺផងដែរ ។ លោកថា ប្រសិនបើ​តំណាង​អយ្យការ​រក​ឃើញ​ថាមាន​ឧកញ៉ានិង​អ្នក​ពាក់ព័ន្ធ​មួយ​ចំនួន​ជាប់​ពាក់ព័ន្ធ​កាប់​រាន​ដី​ព្រៃឈើ​ខុស​ច្បាប់​ត្រូវ​ទ​ទូល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់ ។

​តំណាងពលរដ្ឋម្នាក់ទៀតគឺលោកស្រី ជិត ច្រឹប អាយុ៥៥ឆ្នាំ បានឱ្យដឹងថា ពួកគាត់ឡើងមកតុលាការថ្ងៃនេះ គឺមកបំភ្លឺរឿងពួកគាត់ប្តឹងឧកញ៉ា ខ្នា និងឧកញ៉ា អេង ព្រោះឧកញ៉ាទាំងពីរនេះគាត់មានលុយ មានអំណាច គាត់បានយកគ្រឿងចក្រឈូសឆាយដីព្រៃសាធារណៈរបស់រដ្ឋ ។ លោកស្រីបន្តថា ដីព្រៃចំនួន៣២១០ហិកតារ ត្រូវបានក្រុមឧកញ៉ាទាំង២រូប កាប់ឆូសឆាយដីព្រៃស្រោងឋិតនៅឃុំឬស្សីកែវ ស្រុកព្រែកប្រសព្វ ធ្វើជាកម្មសិទ្ឋ និងមួយចំនួនទៀតត្រូវក្រុមឧកញ៉ាទាំងពីរនេះ បន្តលក់ទៅឱ្យក្រុមឈ្មួញបន្តទៀត ហើយពួកគាត់ទាមទារឲ្យឧកញ៉ាទាំងពីរនេះនិងអ្នកពាក់ព័ន្ធមួយចំនួនទៀតត្រូវចេញមុខទទួលខុសត្រូវការបាត់បង់តំបន់ព្រៃស្រោងជាង៣ពាន់ហិកតារនេះ ៕

20160224_091231

Screenshot_2016-02-24-15-42-29

20160117_120421

...

ដោយ៖ កោះទ្រុង

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print