​បន្ទាប់​ពី​ដាក់​ពង្រាយ​ប្រព័ន្ធ​មី​ស៊ី​ល​ ចិន​ដាក់​ពង្រាយ​យន្តហោះ​ចម្បាំង​វិញ​ម្តង​នៅ​លើ​ដែន​កោះមាន​ជម្លោះ

ចែករំលែក៖

​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​អា​មេ​រិ​កបាន​បង្ហើប​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​២៣​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ថា​ ប្រទេស​ចិន​បាន​ចាប់ផ្តើម​ដាក់​ពង្រាយ​យន្តហោះ​ចម្បាំង​ច្រើន​គ្រឿង​ ស្ថិត​នៅ​លើ​ដែន​កោះ​ដែល​កំពុង​មាន​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​ បន្ទាប់​ពី​ប្រទេស​នេះ​ ទើបតែ​បាន​ដាក់​ពង្រាយ​ប្រព័ន្ធ​មី​ស៊ី​លបាញ់​ចេញពី​ផ្ទាល់​ដី​ទៅ​លើ​លំហរ​អាកាស​កាលពី​ពេល​ថ្មីៗ​កន្លង​មកនេះ​ នៅ​លើ​ដែន​កោះ​ដដែល​នោះ​ ។​

​ប្រភព​ព័ត៌មាន​ដែល​គេ​ដង​ស្រង់​ចេញពី​មន្ត្រី​យោធា​អា​មេ​រិ​ក​ ដែល​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​បាន​បញ្ជាក់​ប្រាប់​ប្រភព​ព័ត៌មាន​ Fox​ News​ ថា​ ក្រុម​ស៊ើបការណ៍​សម្ងាត់​របស់​អា​មេ​រិ​កបាន​ទទួល​ព័ត៌មាន​ថា​ កងកម្លាំង​យោធា​ប្រទេស​ចិន​បាន​ដាក់​ពង្រាយ​យន្តហោះ​ចម្បាំង​ធុន​ទំនើបៗ​ ដូច​ជា​យន្តហោះ​ចម្បាំង​ប្រភេទ​ Shenyang​ J-11​ និង​យន្តហោះ​ចម្បាំង​ ប្រភេទ​ Xian​ JH-7​ ផង​ដែរ​ ស្ថិត​នៅ​លើ​ដែន​កោះ​ Woody​ ក្នុង​ប្រជុំ​ដែន​កោះ​ Paracel​ ហើយ​ជា​កោះ​ដែល​កំពុង​មាន​ជម្លោះ​ជាមួយ​ប្រទេស​ជិតខាង​ ។​ ការ​ដាក់​ពង្រាយ​យន្តហោះ​ចម្បាំង​នេះ​ ទើបតែ​កើត​មាន​កាលពី​ពីរ​ បី​ថ្ងៃ​កន្លង​មក​ប៉ុណ្ណោះ​ ។​

​អ្នកនាំពាក្យ​កងកម្លាំង​ទាហាន​អា​មេ​រិ​ក​ឈរជើង​នៅ​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក​ លោក​ Darryn​ James​ បាន​ថ្លែង​បញ្ជាក់​ទទួលស្គាល់​ពាក់ព័ន្ធ​ព័ត៌មាន​ខាងលើ​នេះ​ថា​ ពិតជា​មានការ​ចល័ត​យន្តហោះ​ចម្បាំង​នៅ​លើ​ដែន​កោះ​ដែល​កំពុង​មាន​ជម្លោះ​នោះ​មែន​ ។​

​ដែន​កោះ​ Woody​ ត្រូវ​ប្រទេស​តៃវ៉ាន់​ និង​វៀតណាម​ទាមទារ​ថា​ ស្ថិត​នៅ​ក្នុង​ដែន​អធិបតេយ្យ​របស់​ខ្លួន​ផង​ដែរ​ និង​ទាមទារ​ជា​តំបន់​ត្រួតស៊ីគ្នា​ជាមួយ​ប្រទេស​ចិន​ ។​ កាលពី​អំឡុង​ឆ្នាំ​១៩៩០​ ដែន​កោះ​ Woody​ ត្រូវ​គេ​ប្រើប្រាស់​ធ្វើ​ជា​បន្ទាយ​កងទ័ព​ជើង​អាកាស​ ។​ ប៉ុន្តែ​ទោះបី​យ៉ាងណា​ កាលពី​ឆ្នាំ​មុន​នេះ​ ចិន​បាន​កែ​លម្អ​ សម្រាប់​ជាទី​តាំងរបស់​យន្តហោះ​ចម្បាំង​ J-11​ ។​ លោក​ James​ បាន​បញ្ជាក់​ថា​ អា​មេ​រិ​ក​នៅ​តែ​មានការ​ព្រួយបារម្ភ​ជា​ពន់ពេក​ចំពោះ​សកម្មភាព​របស់​ចិន​ដែល​ចេះ​តែ​បន្ត​ដាក់អាវុធ​ធុន​ទំនើបៗ​នៅ​លើ​ដែន​កោះ​ដែល​កំពុង​មាន​ជម្លោះ​ខាងលើ​នេះ​ ។​

​ព័ត៌មាន​ខាងលើ​នេះ​បាន​លេចឮ​ឡើង​ ខណៈ​ដែល​រដ្ឋមន្ត្រី​ការ​បរទេស​ចិន​ លោក​ Wang​ Yi​ បាន​និង​កំពុង​ជួប​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក​ លោក​ច​ន​ ឃើ​រី​ នៅ​ក្នុង​ទីក្រុង​វ៉ា​ស៊ី​ន​តោន​ ។​

​កាលពី​ស​ប្តា​ហ៍​កន្លង​មកនេះ​ ប្រទេស​ចិន​បាន​ទទួលស្គាល់​ថា​ ខ្លួន​ពិតជា​បាន​ដាក់​ពង្រាយ​អាវុធ​នៅ​លើ​ដែន​កោះ​ Woody​ ដែល​ការ​ដាក់​ពង្រាយ​កាំជ្រួច​មី​ស៊ី​ល​នោះ​គឺ​ដើម្បី​ការពារ​សិទ្ធិ​នៅ​ក្នុង​ការពារ​ខ្លួន​ លើ​ដែន​អធិបតេយ្យ​របស់​ខ្លួន​។​ មន្ត្រី​អា​មេ​រិ​កបាន​ប្រាប់​ប្រភព​ AFP​ ថា​ ទីក្រុង​ប៉េ​កាំ​ង​បាន​ដាក់​ពង្រាយ​ប្រព័ន្ធ​មី​ស៊ី​លបាញ់​ផ្ទាល់​ដី​ទៅ​លើ​លំហរ​អាកាស​នៅ​លើ​ដែន​កោះ​ Woody​ ។​ កាំជ្រួច​មី​ស៊ី​ល​នោះ​ជា​ប្រភេទ​មី​ស៊ី​ល​ HQ-9s​ ដែល​មាន​សមត្ថភាព​ហោះហើរ​ក្នុង​រយៈ​ចម្ងាយ​២០០​គីឡូម៉ែត្រ​ ។​

​រដ្ឋមន្ត្រី​ការ​បរទេស​ចិន​លោក​ Wang​ Yi​ មាន​គម្រោង​បំពេញ​ទស្សនកិច្ច​ទៅ​កាន់​ទីក្រុង​វ៉ា​ស៊ី​ន​តោន​តាំងពី​មុន​មក​ម្ល៉េះ​ ប៉ុ​ន្តេ​គម្រោង​ត្រូវ​លុប​ចោល​ដោយសារ​តែ​របៀបវារៈ​មានការ​ខ្វែងគំនិត​គ្នា​ ។​ នេះ​បើ​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​មន្ត្រី​ ។​

​កាលពី​ពេល​ថ្មីៗ​កន្លង​មកនេះ​ មជ្ឈមណ្ឌល​សិក្សា​ស្រាវជ្រាវ​យុទ្ធសាស្ត្រ​អន្តរជាតិ​ មាន​មូលដ្ឋាន​នៅ​ទីក្រុង​វ៉ា​ស៊ី​ន​តោន​បាន​បញ្ចេញ​រូបភាព​ចាប់​បាន​ពី​ផ្កាយ​រណប​បង្ហាញ​ឲ្យ​ឃើញ​ថា​ នៅ​លើ​ដែន​ថ្ម​ប៉ប្រះ​ទឺ​ក​ Cuarteron​ ស្ថិត​នៅ​ប្រជុំ​ដែន​កោះ​ស្ព្រា​ត​លី​ មានការ​ដំឡើង​សាងសង់​ប្រព័ន្ធ​រ៉ា​ដា​នៅ​ទីនោះ​យ៉ាង​ឆាប់រហ័ស​ ។​

​ការ​ប្រកាស​ទាមទារ​ដែនដី​នៅ​សមុទ្រ​ចិន​ខាងត្បូង​ពី​សំណាក់​ប្រទេស​ចិន​ ក៏​ដូច​ជា​សកម្មភាព​ពង្រឹងសមត្ថភាព​កងកម្លាំង​យោធា​ និង​ការ​ដាក់​ពង្រាយ​អាវុធ​នៅ​ទីនោះ​ជាដើម​ធ្វើ​ឲ្យ​ពិភពលោក​មានការ​ព្រួយបារម្ភ​ ហើយ​ប្រទេស​ខ្លះ​បាន​ថ្កោលទោស​ចំពោះ​សកម្មភាព​នេះ​ ជា​ពិសេស​អា​មេ​រិ​ក​តែ​ម្តង​ ។​ អា​មេ​រិ​កបាន​បញ្ជាក់​ថា​ ខ្លួន​នឹង​បន្ត​បញ្ជូន​នាវាចម្បាំង​ទៅ​កាន់​ដែន​ទឹកដែល​ទីក្រុង​ប៉េ​កាំ​ង​ប្រកាស​ទាមទារ​អះអាង​ថា​ ជា​របស់​ខ្លួន​នោះ​ ៕

A Chinese Su-27 Flanker fighter makes a fly by while the Chairman of the Joint Chiefs of Staff, Marine Gen. Peter Pace, visits with members of the Chinese Air Force at Anshan Airfield, China Mar. 24, 2007. DoD photo by Staff Sgt. D. Myles Cullen (released)

china-has-placed-weapons

...

ប្រែសម្រួល៖ ថាច់ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print