ប្រទេសថៃ÷ពលករខ្មែរម្នាក់ដែលបម្រើការងារនៅក្នុងខេត្តឈុនបុរីប្រទេសថៃត្រូវបានស្លាប់និងផ្លែពូថៅយក្សបន្ទាប់ពីបានជួបជុំគ្នាផឹកស៊ី ហើយកើតជាទំនាស់ពាក្យសំដីគ្នាធ្វើឲ្យភាគីម្ខាងទៀតដែលជាពលករខ្មែរដូចគ្នា បានទាញពូថៅកាប់សំដៅទៅលើកញ្ចឹង.កដួលដេកស្លាប់នៅក្នុងថ្លុកឈាមតែម្តង។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទី យប់ថ្ងៃទី២២ខែមករាឆ្នាំ២០២១ ក្នុងក្រុមហ៊ុន សេនសាន់សេតអ៊ិនដាតទ្រីចាំកាត់លេខ ១៤២/២៦ ក្នុងភូមិ២ ឃុំណងឆាក ស្រុកបានប៊ឹង ខេត្តឈុនបុរីប្រទេសថៃគឺស្ថិតក្នុងបន្ទប់ស្នាក់នៅរបស់កម្មករ។
សាក្សីម្នាក់ដែលស្ថិតនៅក្នុងហេតុការណ៍នោះដែរគឺឈ្មោះណាត់(ជនជាតិថៃ) បានរៀបរាប់ប្រាប់សមត្ថកិច្ចថា នៅមុនពេលកើតហេតុគឺខ្លួនបានទទួលទូរស័ព្ទពីឈ្មោះភុត ជា(ជាឃាតក)បានហៅខ្លួនឲ្យមកនិយាយគ្នារឿងការងារបន្តិចប៉ុន្តែពេលដែលខ្លួនមកដល់គឺឃើញពួកគេកំពុងផឹកស្រវឹងទៅហើយដោយម្នាក់ទៀតឈ្មោះយូ ណា(ជនរងគ្រោះ)គឺពួកគេទាំងពីរនាក់ជាពលករខ្មែរធ្វើការជាមួយគ្នាប្រហែល៥ឆ្នាំមកហើយ។
សាក្សីដដែលបានបន្តថានៅពេលនោះខ្លួនក៏បានផឹកស្រាស(ឡៅខាវ ៤០ដឺក្រេ) អស់មួយកែវដោយមិនដឹងជាគេទាស់គ្នារឿងអ្វីព្រោះខ្លួនមិនចេះស្តាប់ខ្មែរទើបខ្លួនក៏បានងើបដើរចេញដល់មាត់ទ្វារបន្ទប់ស្រាប់តែឮសូរដូចគេកាប់ឆ្អឹងគោព្រមទាំងបានឮ សំឡេងស្រែកខ្លួនក៏ងាកមកមើលឃើញឈ្មោះ ភុត ជាឈរកាន់ពូថៅយក្សយ៉ាងធំប្រលាក់ឈាម រីឯឈ្មោះយូ ណាបានដួលដេកនៅលើគ្រែនោះបាត់ទៅហើយទើបខ្លួនបានស្រែកឃាត់។ស្របពេលនោះដែរអ្នកស្នាក់នៅជាប់បន្ទប់ក៏បានចូលមកមើល ទើបឈ្មោះភុត ជា ស្ទុះមកវាយមួយពូថៅចំដើមទ្រូងខ្លួនហើយជាន់លើទ្រូងពេលខ្លួនដួល ទើបជនសង្ស័យរត់គេចខ្លួនបាត់ស្រមោលទាំងយប់តែម្តង។ភ្លាមៗនោះដែរកម្លាំងតម្រួតក៏បានចុះមកដល់ដោយពិនិត្យឃើញនៅកន្លែងកើតហេតុគឺមានបន្សល់នូវដបស្រាសចំនួន២ដបចានគ្រឿងក្លែមនិងពូថៅយក្ស១។ចំណែកជនរងគ្រោះមានស្នាមរយះកញ្ចឹង.កនិងលើចុងចិញ្ចើមខាងស្តាំព្រមទាំងដើមដៃខាងឆ្វេងផង។ស្របពេលនោះដែរ លោក កុត ថ្លែង អធិការតម្រួតស្រុកបានប៊ឹង បញ្ជាក់ថា បញ្ហានេះគឺបណ្តាលមកពីការស្រវឹងហើយបង្កើតជាទំនាស់ពាក្យសម្តីទើបឈានដល់ការកាប់សម្លាប់បែបនេះ។
បច្ចុប្បន្ន ឃាតកត្រូវបានតម្រួតស្រុកបានប៊ឹងចាប់ខ្លួនបាន និងរៀបចំសំណុំរឿងដើម្បីយកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕
ដោយ÷ វណ្ណា