ខេត្តកណ្ដាល៖ បុរសម្នាក់សង្ស័យមានទំនាស់ក្នុងគ្រួសារ គិតខ្លីបានសម្រេចចិត្តចងក.បញ្ចប់ជីវិតខ្លួននៅលើផ្ទះ បង្កការភ្ញាក់ផ្អើលឡើងនៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ វេលាម៉ោង៥និង៣០នាទីនៅចំណុចលើផ្ទះជនរងគ្រោះស្ថិតនៅក្នុងភូមិក្បាលជ្រោយ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។
មន្ត្រីនគរបាលផ្នែកកោសល្យវិច័យស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ហ៊ល សីហា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ.មុខរបរមិនពិតប្រាកដ.មានទីលំនៅភូមិក្បាលជ្រោយ.ឃុំព្រែកគយ.ស្រុកស្អាង. ខេត្តកណ្ដាល។
ប្រភពដដែលបន្តថា កាលពីថ្ងៃទី២២ ខែមករា.ឆ្នាំ២០២១ ឈ្មោះ ហ៊ល សីហា និងប្រពន្ធឈ្មោះ អេង ម៉ៅ អាយុ២៤ឆ្នាំ.បានឈ្លោះប្រកែកគ្នា ហើយប្រពន្ធបានចាកចេញពីផ្ទះបាត់ទៅ។ រហូតដល់ថ្ងៃទី២៣ខែឆ្នាំដដែល វេលាម៉ោង០៥និង៣០នាទី ឈ្មោះ វ៉ាន់ ចាន់នី បានឡើងទៅលើផ្ទះ ក៏ស្រាប់តែឃើញឈ្មោះ ហ៊ល សីហា បានស្លាប់ដោយចងក.នៅលើផ្ទះរបស់ខ្លួន.ភ្លាមនោះក៏ផ្អើលឆោឡោរដល់ប្រជាពលរដ្ឋជិតខាង និងរាយការណ៍ជូនកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកគយដើម្បីធ្វើការពិនិត្យ។
ក្រោយពីកម្លាំងនគរបាលប៉ុស្តិ៍ព្រែកគយទទួលបានព័ត៌មានករណីខាងលើ ភ្លាមនោះក៏បានរាយការណ៍បន្ត ទៅកម្លាំងជំនាញស្រុក ដោយសហការជាមួយមេឃុំ គ្រូពេទ្យនិងមេភូមិ ដោយពិនិត្យឃើញថា.សាកសពមានស្នាមត្រង់កផ្នែកខាងមុខក្រោមចង្កាពីក្រោយក្រោមទងត្រចៀកខាងស្ដាំដល់ក្រោមទងត្រចៀកខាងឆ្វេង។ក្រៅពីស្លាកស្នាមខាងលើពុំមានស្នាមអ្វីគួរឲ្យកត់សម្គាល់ទេ.តាមការសន្និដ្ឋាន.ជនរងគ្រោះស្លាប់ដោយសារ ចងក.ធ្វើអត្តឃាតខ្លួនឯង។
ក្រោយពីពិនិត្យរួច សពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ស្អាង ជ័យ