អាមេរិកអំពាវនាវដល់​រដ្ឋាភិបាលរុស្ស៊ីដោះលែងក្រុមអ្នកគាំទ្រមេបក្សប្រឆាំង

ចែករំលែក៖

រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក បានប្រតិកម្មចំពោះ​ការចាប់មេបក្សប្រឆាំងរុស្ស៊ី គឺលោក Yulia Navalny ។ ជាមួយគ្នានេះដែរ​អាមេរិកបានស្នើឲ្យដោះលែងមេបក្សប្រឆាំង និងក្រុមអ្នកគាំទ្រដែលរុស្ស៊ីបានចាប់ខ្លួននាពេលកន្លងមក​។ អាមេរិក​បានថ្កោលទោសយ៉ាងខ្លាំងដល់សកម្មភាពរបស់រដ្ឋាភិបាលរុស្សុី ទៅលើក្រុមបាតុករគាំទ្រមេបក្សប្រឆាំង​។ ជាមួយគ្នានេះទីក្រុងវ៉ាស៊ីនតោនបានអំពាវនាវដល់ ទីក្រុងមូស្គូឱ្យដោះលែងលោក​Yulia Navalny និងអ្នកគាំទ្រដោយគ្មានលក្ខខណ្ឌ។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក​Ned Price បានប្រកាសថា «យើងសូមអំពាវនាវដល់រដ្ឋាភិបាលរុស្ស៊ីដោះលែងអ្នកដែលបានចាប់ខ្លួនពាក់ព័ន្ធនឹងការធ្វើបាតុកម្ម​។ តាមសារព័ត៌មាន TASS ​បានផ្សាយថា កម្លាំងសន្តិសុខរុស្ស៊ីបានចាប់ខ្លួនមនុស្សជាង​៣ពាន់នាក់​ដែលបានចូលរួមធ្វើបាតុកម្មដោយខុសច្បាប់កាលពីថ្ងៃទី​២៣ខែមករា ឆ្នាំ២០២១នៅទីលានPushkin ក្នុងរដ្ឋធានីមូស្គូ​ ដើម្បីគាំទ្រមេបក្សប្រឆាំង ។ ការធ្វើបាតុកម្មមិនទទួលបានការអនុញ្ញាតនោះឡើយ​ ហើយក្រុមបាតុកម្ម​ក៏បានវាយប្រហារទៅលើកម្លាំងប៉ូលិសដោយគប់ដុំថ្ម ដបទឹកសុទ្ធ …ទៅលើកម្លាំងប៉ូលិស ទើបបង្ខំឲ្យប៉ូលិសចាប់ខ្លួនបាតុករជាង ៣០០០នាក់​។ លោក​ Navalny ​ត្រូវបានចាប់ខ្លួននៅក្នុងអាកាសយានដ្ឋាន​នៅទីក្រុងមូស្គូ​ ។ លោកក៏បានស្នើដល់ក្រុមអ្នកគាំទ្រ ធ្វើបាតុកម្មដើម្បីអនាគត ខ្លួនឯង​។ លោក Leonid Volkov សម្ពន្ធមិត្តបក្សប្រឆាំង បានអំពាវនាវ ដល់ពលរដ្ឋបន្តធ្វើបាតុកម្មនៅទីក្រុងមូស្គូ នាចុងសប្តាហ៍នេះ​។ ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច បានផ្សាយថា ​មានពលរដ្ឋប្រមាណ ៤ម៉ឺននាក់ចូលរួមធ្វើបាតុកម្មនៅទីក្រុងមូស្គូ៕ដោយ សាធី


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print