រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក បានប្រតិកម្មចំពោះការចាប់មេបក្សប្រឆាំងរុស្ស៊ី គឺលោក Yulia Navalny ។ ជាមួយគ្នានេះដែរអាមេរិកបានស្នើឲ្យដោះលែងមេបក្សប្រឆាំង និងក្រុមអ្នកគាំទ្រដែលរុស្ស៊ីបានចាប់ខ្លួននាពេលកន្លងមក។ អាមេរិកបានថ្កោលទោសយ៉ាងខ្លាំងដល់សកម្មភាពរបស់រដ្ឋាភិបាលរុស្សុី ទៅលើក្រុមបាតុករគាំទ្រមេបក្សប្រឆាំង។ ជាមួយគ្នានេះទីក្រុងវ៉ាស៊ីនតោនបានអំពាវនាវដល់ ទីក្រុងមូស្គូឱ្យដោះលែងលោកYulia Navalny និងអ្នកគាំទ្រដោយគ្មានលក្ខខណ្ឌ។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកNed Price បានប្រកាសថា «យើងសូមអំពាវនាវដល់រដ្ឋាភិបាលរុស្ស៊ីដោះលែងអ្នកដែលបានចាប់ខ្លួនពាក់ព័ន្ធនឹងការធ្វើបាតុកម្ម។ តាមសារព័ត៌មាន TASS បានផ្សាយថា កម្លាំងសន្តិសុខរុស្ស៊ីបានចាប់ខ្លួនមនុស្សជាង៣ពាន់នាក់ដែលបានចូលរួមធ្វើបាតុកម្មដោយខុសច្បាប់កាលពីថ្ងៃទី២៣ខែមករា ឆ្នាំ២០២១នៅទីលានPushkin ក្នុងរដ្ឋធានីមូស្គូ ដើម្បីគាំទ្រមេបក្សប្រឆាំង ។ ការធ្វើបាតុកម្មមិនទទួលបានការអនុញ្ញាតនោះឡើយ ហើយក្រុមបាតុកម្មក៏បានវាយប្រហារទៅលើកម្លាំងប៉ូលិសដោយគប់ដុំថ្ម ដបទឹកសុទ្ធ …ទៅលើកម្លាំងប៉ូលិស ទើបបង្ខំឲ្យប៉ូលិសចាប់ខ្លួនបាតុករជាង ៣០០០នាក់។ លោក Navalny ត្រូវបានចាប់ខ្លួននៅក្នុងអាកាសយានដ្ឋាននៅទីក្រុងមូស្គូ ។ លោកក៏បានស្នើដល់ក្រុមអ្នកគាំទ្រ ធ្វើបាតុកម្មដើម្បីអនាគត ខ្លួនឯង។ លោក Leonid Volkov សម្ពន្ធមិត្តបក្សប្រឆាំង បានអំពាវនាវ ដល់ពលរដ្ឋបន្តធ្វើបាតុកម្មនៅទីក្រុងមូស្គូ នាចុងសប្តាហ៍នេះ។ ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច បានផ្សាយថា មានពលរដ្ឋប្រមាណ ៤ម៉ឺននាក់ចូលរួមធ្វើបាតុកម្មនៅទីក្រុងមូស្គូ៕ដោយ សាធី