ពលរដ្ឋកេនយ៉ាប្រមាណ៥ពាន់នាក់មានទាំងប្រុសស្រីបានប្រកាសថានឹងអាក្រាតកាយទាំងអស់ដង្ហែក្បួនព្យុហយាត្រានៅពេលដែលលោកអូបាម៉ាបំពេញទស្សនកិច្ចនៅក្នុងប្រទេសនេះនាសប្តាហ៍ក្រោយ។
អង្គការពលករនៅក្នុងវិស័យផ្លូវភេទក្នុងប្រទេសគេនយ៉ាបានប្រកាសថាពួកគាត់នឹងដង្ហែក្បួនក្នុងរយ:ពេល២ថ្ងៃពេលលោកអូបាម៉ាទស្សនកិច្ចប្រទេសនេះ ហើយការដង្ហែរក្បួនធ្វើឡើងនៅរម្មណីយដ្ឋានក្នុងទីក្រុងNairobi នាថ្ងៃទី២២និង២៣ខែកក្កដា។
គណបក្សសាធារណរដ្ឋសេរី ដែលជាអ្នកជម្រុញឲ្យមានបាតុកម្មខាងលើកើតឡើងបានឲ្យដឹងថាអ្នកដែលចូលរួមដង្ហែក្បួនស្រាតនោះមានទាំងបុរសនិងស្ត្រីដើម្បីឲ្យលោកមើលឃើញពីភាពខុសគ្នារវាងស្ត្រីនិងបុរស។ លោកVincent Kidala មេដឹកនាំគណបក្សសាធារណរដ្ឋសេរីបាននិយាយាថា ក្រុមអ្នកប្រកបមុខរបររកសុីផ្លូវភេទបានឯកភាពចូលរួមនៅក្នុងការធ្វើបាតុកម្ម ដោយសារតែពួកគាត់យល់ឃើញថាក្រុមអ្នករកសុីផ្លូវភេទនឹងបាត់អតិថជននៅពេលដែលសភាអនុញ្ញាត្តិឲ្យរៀបការភេទដូចគ្នានោះ។
លោកVincent Kidala បានបញ្ចាក់ថា«មានពលរដ្ឋប្រមាណ៥ពាន់នាក់ដែលរកស៊ីក្នុងវិស័យផ្លូវភេទនឹងចូលរួមដង្ហែក្បួននោះក្នុងការប្រឆាំងលោកអូបាម៉ាដែលបានគាំទ្រដោយបើកជំហរនៅការរៀបការភេទដូចគ្នា»លោកបន្តទៀតថា និងមានពលរដ្ឋជាច្រើនចូលរួមនៅក្នុងព្យុះហយាត្រានេះ។
តុលាការជាន់ខ្ពស់អាមេរិកបានអនុញ្ញាត្តិឲ្យរៀបការភេទដូចគ្នាកាលពីថ្ងៃទី២៦ខែមិថុនា។ ការសម្រេចជាប្រវត្តិសាស្ត្រនេះបានធ្វើឲ្យផ្លាស់ប្តូរសិទ្ធស៊ីវិលនៅក្នុងរយ:ពេលជាងកន្លះសតវត្សន៍កន្លងមកនៅអាមេរិក។
កាលពីថ្ងៃទី១៥ខែកក្កដាអង្គការសិទ្ធិមនុស្សជាង៥០នៅទ្វីបអាហ្វ្រិកនិងនៅជុំវិញពិភពលោកបានស្នើរដល់លោកអូបាម៉ាជួបក្រុមសកម្មជនប្រជាធិបតេយ្យក្នុងពេលដែលលោកបំពេញទស្សនកិច្ចនៅប្រទេស Ethiopia និងគេនយ៉ានាសប្តាហ៍ក្រោយ៕
ពលរដ្ឋ រាប់ពាន់នាក់ប្រកាសថានិងអាក្រាតកាយទាំងអស់ពេលលោកអូបាម៉ាបំពេញទស្សនកិច្ចគេនយ៉ា
...