ខេត្ដឧត្ដរមានជ័យ ៖ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥ នាយឧត្ដមសេនីយ៍ គន់ គីម ប្រធានក្រុមការងារថ្នាក់ជាតិ ពង្រឹងខេត្ដឧត្ដរមានជ័យបានដឹកនាំប្រតិភូ មួយក្រុមចូលរួមគោរពវិញ្ញាក្ខន្ធសព លោកស្រី ឌិត ខ្លយសុផានី ជាភរិយា របស់លោក យឹម ធិន ប្រធានក្រុម ប្រឹក្សាខេត្ដឧត្ដរមានជ័យដែលបានទទួល មរណភាពដោយរោគាពាធក្នុងជន្មាយុ ៦២ឆ្នាំ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ ២០១៥កន្លងទៅនេះ នៅភូមិ-សង្កាត់-ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។ នៅក្នុងឱកាសនោះនាយឧត្ដមសេនីយ៍ គន់ គីម បានសម្ដែងនូវភាពក្ដុកក្ដួល និងសោកស្ដាយបំផុតចំពោះលោកស្រី ឌិត ខ្លយសុផានី ជាភរិយារបស់លោក យឹម ធិន ប្រធានក្រុមប្រឹក្សាខេត្ដឧត្ដរ មានជ័យដែលលោកស្រីបានទទួលរមណ ភាពបន្សល់ទុកនូវស្នាដៃជាច្រើនក្នុងការ ស្ថាបនាជាតិ ដែលលោកស្រី និងស្វាមី បានបំពេញកន្លងមក ។ ការបាត់បង់ លោកស្រីឌិត ខ្លយសុផានី ចាត់ទុកជា ការបាត់បង់ធនធានមនុស្សមួយរូបដែល តែងតែបានជួយសង្គម ពិសេសជួយលើ ផ្នែកកិច្ចការនារីក្នុងមូលដ្ឋានឱ្យអនុវត្ដ បានល្អលើកិច្ចការទាំងនោះ ។ នាយឧត្ដមសេនីយ៍ គន់ គីម ក៏បាន ដាក់កម្រងផ្កា និងគោរពវិញ្ញាក្ខន្ធលោក ស្រី និងបានបួងសួងសូមឱ្យដួងវិញ្ញាណ ក្ខន្ធរបស់លោកស្រីទៅសោយសុខក្នុង សុគតិភពកុំបីខានឡើយ ៕ ប្រាថ្នា
នាយឧត្ដមសេនីយ៍ គន់ គីម ដឹកនាំ ប្រតិភូគោរពវិញ្ញាក្ខន្ធលោកស្រី ឌិត ខ្លយសុផានី
...