ភ្នំពេញ ,នៅរសៀលមុននេះបន្តិច ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ ផេករបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសេចក្តីបកស្រាយបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងគណនីហ្វេសបុកមួយដែលបានយកវីដេអូក្រុមក្មេងទំនេីងបង្ហោះម៉ូតូនៅស្ពានកោះពេជ្រ តាំងពីដេីមឆ្នាំ២០២០ មកបង្ហោះ
ជាក់ស្តែងមួយរយ:ពេលចុងក្រោយនេះដោយអនុវត្តតាមបទបញ្ជាយ៉ាងមុឺងម៉ាត់របស់លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ គ្រប់សមត្ថកិច្ចតាមបណ្តាអធិការខណ្ឌ និងប៉ុស្តិ៍គរបាលរដ្ឋបាល ជាពិសេសនៅតាមគោលដៅសំខាន់នានាដូចជានៅម្តុំមាត់ទន្លេ ម្តុំមុខព្រះបរមរាជវាំង មុខរដ្ឋសភា នៅម្តុំកោះពេជ្រ និងនៅម្តុំវិមានឯករាជ្យ ដេីម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបករណីក្រុមក្មេងទំនេីងបង្ហោះម៉ូតូ និងក្រុមជិះម៉ូតូកែច្នៃសុីមាំងដែលបង្កសម្លេងរំខានខ្លាំងដល់ការសម្រាករបស់ប្រជាពលរដ្ឋ ។ ក្នុងរយ:ពេលប៉ុន្មានខែចុងក្រោយនេះសមត្ថកិច្ចបានបង្ក្រាបបានក្រុមក្មេងទំនេីងបង្ហោះម៉ូតូ និងម៉ូតូកែច្នៃសុីមាំងបានយ៉ាងដេីម្បីនាំយកមកធ្វេីការណែនាំអប់រំ និងឲ្យអណាព្យាបាលមកធ្វេីកិច្ចសន្យាផងដែរ ។
សូមអរគុណដល់ប្រជាពលរដ្ឋ ក៏ដូចជាសារព័ត៌មានមួយចំនួនដែលបានសហការយ៉ាងល្អ ក្នុងការផ្តល់ជាព័ត៌មានមកសមត្ថកិច្ចទាក់ទងទៅនឹងករណីក្រុមក្មេងទំនេីងបង្ហោះម៉ូតូ និងក្រុមជិះម៉ូតូកែច្នៃសុីមាំងបង្កសម្លេងរំខាន ៕
ដោយ, សិលា