តោះសិក្សាអំពីគុណសម្បត្តិ និងគុណវិបត្តិ របស់សុភាពបុរស សុភាពនារី !

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមផេក”ចំណេះដឹងនិងសុខភាព” ដែលធ្វើការបកប្រែដោយ សុខ គឹមទៀវ បានលើកឡើងអំពីគុណសម្បត្តិ និងគុណវិបត្តិ របស់បុរស-ស្ត្រី មកបញ្ជាក់ឲ្យដឹងថា

-មនុស្សប្រុសប្រៀបដូចជាឆ្កែចចក!

ជ្រើសរើសត្រូវ គេនឹងការពារអ្នក។ 

ជ្រើសរើសខុស គេធ្វើបាបអ្នក។

-មនុស្សស្រីប្រៀបដូចជាសត្វពស់!

ជ្រើសរើសត្រូវ នាងនឹងតាមអ្នករហូត។ 

ជ្រើសរើសខុសអាច ចឹកអ្នកឱ្យស្លាប់បាន។

-មិត្តភក្តិប្រៀបដូចជាផ្លូវ!

ជ្រើសរើសត្រូវនឹងបើកផ្លូវនាំអ្នករហូតសម្រេចគោលដៅ។

ជ្រើសរើសខុសនឹងធ្វើឱ្យអ្នកវង្វេងរកផ្លូវចេញមិនឃើញ។

-នៅពិភពលោកដែលគ្មានធម៌មេត្តានេះ ត្រូវចេះថែរក្សាមនុស្សដែលល្អនឹងយើង បើធ្វើឱ្យបាត់បង់ហើយ ទោះថ្វាយភ្លេងហៅអ្នកតាមកក៏ជួយមិនបានដែរ!

-ពិភពលោកធំធេងយ៉ាងនេះ មានគេធ្វើល្អចំពោះអ្នកគឺជាអំនួតរបស់អ្នក!

ចិត្តមនុស្សចង្អៀតចង្អល់យ៉ាងនេះ នៅមានកន្លែងសម្រាប់អ្នកគឺជាមោទនភាពរបស់អ្នកហើយ៕

ដោយ៖សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print