ព័រទុយហ្គាល់បោះឆ្នោតជ្រើសរើសប្រធានាធិបតី​ថ្មី បើទោះបីបិទប្រទេសទប់ស្កាត់ការឆ្លងកូវីដ ១៩

ចែករំលែក៖

នៅថ្ងៃទី ២៤ខែមករា ពលរដ្ឋព័រទុយហ្គាល់បាននាំគ្នាទៅបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី ក្នុងពេលដែលបិទប្រទេសទប់ស្កាត់ការឆ្លងរាលដាលកូវីដ​១៩ ជាលើកទីពីរ។
ការិយាល័យបោះឆ្នោតបានបើកទ្វារនៅវេលាម៉ោង​៨ព្រឹកថ្ងៃទី​២៤ខែមករា ឆ្នាំ​២០២១ (ត្រូវនឹងម៉ោង​១៥ ម៉ោងនៅកម្ពុជា) ។ប្រព័ន្ថផ្សព្វផ្សាយព័រទុយហ្គាលបានផ្សាយថា​ លទ្ធផលបោះឆ្នោតបណ្តោះអាសន្ននឹងត្រូវប្រកាស ក្រោយការិយាល័យចុងក្រោយនៅលើកោះ Azores នៅវេលាម៉ោង ២០ (ម៉ោងក្នុងតំបន់)។
កាលពីមួយសប្តាហ៍កន្លងមក​មានពលរដ្ឋ​ព័រទុយហ្គាល់ នាំគ្នាទៅបោះឆ្នោតមុនពេលកំណត់ដល់ទៅ ជិត​២៥០ពាន់នាក់ គឺជាចំនួនខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រទេសនេះ គឺខ្ពស់ជាងការបោះឆ្នោត លើកមុនដល់ទៅ​៥ដង។
ការបោះឆ្នោតលើកនេះ​គឺជាការប្រកួតប្រជែងរវាងបេក្ខភាពចំនួន ៧រូប ក្នុងនោះមានប្រធានាធិបតី Marcelo Rebelo de Sousa និងប្រធានគណបក្សសង្គម (SP)លោក Ana Gomes។ តាមលទ្ធផលស្ទង់មតិ​មុនពេលបោះឆ្នោត ប្រធានាធិបតីMarcelo Rebelo de Sousa អាយុ​៧១ឆ្នាំ​ អាចនឹងជាប់ឆ្នោតជាថ្មី ដោយលោកទទួលបានការគាំទ្រដល់ទៅជាង ៥៩ភាគរយ​ គឺច្រើនជាងបេក្ខភាពនានាទាំងអស់។
នៅក្នុងប្រទេសព័រទុយហ្គាល់ អាណាត្តិប្រធានាធិបតី មានដល់ទៅ ៥ឆ្នាំ​។ ប្រធានាធិបតី មិនមាន សិទ្ធក្នុងការអនុវត្តច្បាប់នោះឡើយ ប៉ុន្តែបានដើរតួនាទីយ៉ាងសំខាន់​ក្នុងការដោះស្រាយបើមានវិវាទនយោបាយកើតឡើង​។ ប្រធានាធិបតីមានសិទ្ធិក្នុងការរំលាយរដ្ឋសភា បើកផ្លូវឲ្យការបោះឆ្នោតថ្មី​។
រដ្ឋាភិបាល ព័រទុយហ្គាល់ បានអនុម័តបិទប្រទេសជាថ្មីនៅថ្ងៃទី ១៥ខែមករា ដើម្បីទប់ស្កាត់ការឆ្លងកូវីដ ១៩ ជាលើកទីពីរ នៅក្នុងប្រទេសនេះ ខណៈប្រទេសផ្សេងទៀតក្នុងតំបន់អឺរ៉ុបមានករណីឆ្លងច្រើន។
ព័រទុយហ្គាល់​ ជាប្រទេសមានករណីឆ្លងកូវីដ ១៩ ស្ថិតនៅលំដាប់ទី​១៣ ក្នុងតំបន់អឺរ៉ុប ដោយមានអ្នកឆ្លងសរុប៦២៤៤៦៩នាក់ និងស្លាប់ជាង ១០ពាន់នាក់៕

...

រូបភាព៖AFP/TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print