បាក់ស្ពានល្បឿនលឿននៅខេត្ត Nakhon Ratchasima ប្រទេសថៃបណ្ដាលអោយកម្មករខ្មែរ ថៃ ភូមា រងរបួស

ចែករំលែក៖

ថៃ៖ យ៉ាងហោចណាស់កម្មករចំនួន១០នាក់បានរងរបួសនៅក្នុងហេតុការណ៍បានបាក់រលំស្ពានថ្មីមួយដែលកំពុងតែសាងសង់នៅតាមបណ្តោយផ្លូវ Sur Narai សង្កាត់ Muang ខេត្ត Nakhon Ratchasima ប្រទេសថៃ កាលពីថ្ងៃសៅរ៍ ម្សិលមិញនេះ។

យោងតាមការចុះផ្សាយលើសារព័ត៌មានបាងកកបានឲ្យដឹងថា ហេតុការណ៍នោះបានបណ្តាលឲ្យកម្មករ១០រងរបួស (កម្មករថៃ០១នាក់ និងកម្មករកម្ពុជានិងភូមា០៩នាក់)។ តាមការសន្និដ្ឋានជំហ៊ានដំបូង បានអោយដឹងថា ការបាក់រលំស្ពានអាកាសថ្មីនេះដែរ កើតឡើងដោយសារតែរន្ទាជើងដើម្បីទ្ររៀបចំឡើងខុសបច្ចេកទេស ខណៈដែលបេតុងកំពុងចាក់ស្រាប់តែបាក់រលំរន្ទានោះតែម្តង។ គួរបញ្ជាក់ផងដែរថា ស្ពានអាកាសថ្មីនេះដែរមានប្រវែង 14.5 គីឡូម៉ែត្រ ចំណាយថវិកាប្រមាណ 1.4ពាន់លានបាត ជាគម្រោងក្រុមហ៊ុនឯកជនដែលដេញថ្លៃយកសេវាថ្លៃផ្លូវល្បឿនលឿន ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍នៅខេត្ត Nakhon Ratchasima ហើយគម្រោងនេះចាប់ផ្តើមធ្វើឡើងកាលពីខែមករា ឆ្នាំ2018៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print