រដ្ឋ Florida បដិសេធដាក់ឈ្មោះអាកាសយានដ្ឋានតាមការចង់បានរបស់អតីតប្រធានាធិបតី ដូណាល់ត្រាំ​

ចែករំលែក៖

អតីតប្រធានាធិបតីដូណាល់ ត្រាំ កាលពីនៅកាន់អំណាចបានស្នើដាក់ឈ្មោះ ដូណាល់ ត្រាំ​​ សម្រាប់អាកាសយានដ្ឋាន នៅរដ្ឋ Florida ​ ប៉ុន្តែនៅពេលនេះរដ្ឋបាលក្នុងរដ្ឋនេះ បានបដិសេធ ដាក់ឈ្មោះ​​ តាមការចង់បានរបស់លោកត្រាំ​។
តាមសារព័ត៌មាន SCMP ​បានផ្សាយថា អតីតប្រធានាធិបតីត្រាំ ​​មិនអាចសម្រេចគោលបំណងចង់បានអាកាសយានដ្ឋាន មួយក្នុងស្រុកកំណើត ដាក់ឈ្មោះរបស់លោក​។ គណៈកម្មការ ស្រុក Palm Beach ​មិនគាំទ្រដល់​ការផ្លាស់ប្តូរឈ្មោះអាកាសយានដ្ឋាន Palm Beach International airport ​ ទៅជា Donal Trump Airport នោះឡើយ។
ឈ្មោះ​ Palm Beach ​មនុស្សគ្រប់គ្នា បានដឹងថាមានឆ្នេរសមុទ្រដ៏ស្រស់ស្អាត ​​ និងការរីកចំរើនក្នុងវិស័យកសិកម្ម ទាំងនោះគឺជា​ចំណុចលេចថ្លោជាងគេក្នុងតំបន់​។​ ចំណែកឈ្មោះ​ Trump international ​គឺជាឈ្មោះសមស្របសម្រាប់ ទីលានវាយកូនហ្គោលរបស់គ្រួសារត្រាំតែប៉ុណ្ណោះ។អតីតប្រធានាធិបតី ដូណាល់ ត្រាំ​បានធ្វើឲ្យបាត់បង់ប្រជាប្រិយភាព យ៉ាងខ្លាំងមុនពេលលោកបញ្ចប់ ដំណែងប្រធានាធិបតី។ ប្រជាប្រិយភាពកាន់តែធ្លាក់ចុះ​ក្រោយពេលមានអំពើហិង្សា​នៅក្នុងរដ្ឋសភា កាលពីថ្ងៃទី​០៦ខែមករា ហើយលោកជាអ្នកនៅពីក្រោយអំពើហិង្សានោះ​។ កន្លងមក ធនាគារ និងក្រុមហ៊ុនរកស៊ីជាច្រើនបានឈប់សហការរកស៊ីជាមួយគ្រួសារលោកត្រាំ ផងដែរ៕ ដោយ៖ធីរីណា


រូបភាព៖TNS

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print