អាវុធហត្ថកំពង់ឆ្នាំងឃាត់អ្នកបើកបររថយន្តដឹកជើងជ្រូកគ្មានច្បាប់អនុញ្ញាតិ

ចែករំលែក៖

កំពង់ឆ្នាំង៖ បុរសអ្នកបើកបររថយន្តម្នាក់ រួមនិងវត្ថុតាង សាច់ជ្រូក និងរថយន្តត្រូវបានសមត្ថកិច្ច កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងឃាត់បាន បន្ទាប់ពីបានដឹកជើងជ្រូកឆ្លងកាត់ខេត្តកំពង់ឆ្នាំង។ កាលពីវេលាម៉ោង ២៣និង៣០ នាទី ថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២១ នៅចំណុចស្ពានស្រះអង្កាម ស្ថិតក្នុងភូមិថ្មកែវ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ។

សមត្ថកិច្ចបានឲ្យដឹងថា អ្នកបើកបររថយន្តដែលសមត្ថកិច្ចឃាត់ខ្លួននេះឈ្មោះរ៉ត ធឿន ភេទប្រុស អាយុ ២៩ ឆ្នាំ ទីលំនៅភូមិព្រែកឆ្កោក ឃុំពាមឯក ស្រុកឯកភ្នំខេត្តបាត់ដំបង។  ដកហូតវត្ថុតាងរថយន្ត ០១ គ្រឿង ម៉ាក Lexus ពណ៏ខ្មៅ ស្លាកលេខ ព្រះស៊ីហនុ 2A- 7015 និង ជើងជ្រូកចំនួន ០៤ កេះ ស្មើនិង ២០០ គីឡូក្រាម។

សមត្ថកិច្ចបានឲ្យដឹងថា ការឃាត់រថយន្តនិងអ្នបើកបរនេះគឺបន្ទាប់ទទួលបានព័ត៌មាន ពីមន្ត្រីជំនាញរកឃើញថា បានដឹកជញ្ជូនសាច់ជ្រូកគ្មានច្បាប់អនុញាត្តិ។ តាមការស្រាវជ្រាវរបស់សមត្ថកិច្ចមានក្រុមជនខិលខូចបានធ្វើសកម្មភាពដឹកជើងជ្រូកគ្មានច្បាប់បែបនេះច្រើន ហើយថ្ងៃនេះដោយទទួលបានច្បាស់អំពីសកម្មភាពស្តីពីកាដឹកជើងជ្រូកគ្មានច្បាប់ដាក់កម្លាំងស្ទាក់ចាប់បានតែម្តង។

ជនសង្ស័យនិងវត្ថុតាងត្រូវបាន សមត្ថកិច្ចកងរាជអាវុធហត្ថកសាងសំណុំរឿង ទៅសមត្ថកិច្ចជំនាញដើម្បអនុវត្តបន្តតាមនីតិវិធី ៕ដោយ៖ចន្ថា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print