ម៉ូតូពីរគ្រឿងបុកគ្នាពេញទំហឹងរួចហើយមានរថយន្តមួយគ្រឿងទៀតបុកបន្ថែមបណ្តាលឱ្យស្លាប់៣នាក់ជាបន្តបន្ទាប់គ្នា

ចែករំលែក៖

ខេត្តរតនគិរី៖ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូនិឹងម៉ូតូហើយត្រូវបានរថយន្តមួយគ្រឿងទៀតបុកបន្ថែមបណ្តាលឱ្យមនុស្ស៣នាក់បានស្លាប់ជាបន្តបន្ទាប់គ្នាយ៉ាងអាណោចអាធ័មបំផុត។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យមានមនុស្សស្លាប់ជាបន្តបន្ទាប់គ្នានេះបានកើតឡើងនៅវេលាម៉ោង២១ៈ៣០នាទីថ្ងៃទី២៤ ខែមករាឆ្នាំ២០២១លើដងផ្លូវជាតិលេខ៧៨ត្រង់ចំណុចគ៦០ស្ថិតក្នុងភូមិ៤ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគីរី ។
ប្រភពីកន្លែងកើតហេតុបានឱ្យដឹងថា ក្នុងពេលកើតហេតុគេឃើញម៉ូតូពីរគ្រឿងបើកបរក្នុងទិសដៅបញ្ច្រាសគ្នាពីលិចទៅកើតហើយបានបុកគ្នាយ៉ាងពេញទំហឹង។ បន្ទាប់មកក៏មានរថយន្តមួយគ្រឿងទៀតបានបើកយ៉ាងលឿនមកបុកបន្ថែមទៀត។

ប្រភពបន្តថា ក្នុងហេតុការណ៍នោះបណ្តាលឱ្យជនរងគ្រោះទី១-ឈ្មោះស៊ុនសុផានុន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកំរែង ឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដែលជាបើកបរម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥អត់ស្លាកលេខ។
ទី២-អ្នករួមដំណើរឈ្មោះ ស៊ុន ចិត្រា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិ.ឃុំជាមួយគ្នាខាងលើរងរបួសធ្ងន់ហើយបានស្លាប់បាត់បង់ជីវិតនៅមន្ទីរពេទ្យ។
ទី៣-អ្នកបើកបរម៉ូតូម្ខាងទៀតឈ្មោះ គឹម សារុំ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ៤ ឃុំត្រពាំងច្រេះ ស្រុកកូនមុំខេត្តរតនគិរីបានស្លាប់បាត់បង់ជីវិតពេលបញ្ជូនទៅដល់មណ្ឌលសុខភាពស្រុកកូនមុំ។

បន្ទាប់ពីកើតហេតុកម្លាំងសមត្ថកិច្ចបានសហការជាមួយនឹងជំនាញចរាចរណ៍ចុះទៅពិនិត្យដល់កន្លែងកើតហេតុហើយយកវត្ថុតាងម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកនៅអធិការរដ្ឋាននគបាលស្រុកកូនមុំ។ចំណែកឯរថយន្តបង្កហេតុដែលបើកបុកជនរងគ្រោះបន្ថែមនោះបានបើករត់គេចបាត់ស្រមោលឈឹងតែម្តង ហើយកម្លាំងជំនាញក៏កំពុងតែស្រាវជ្រាវស្វែងរកបន្តដើម្បីនាំយកមកទទួលខុសត្រូវចំពោះមុខច្បាប់ចរាចរណ៍ជាធរមាន។
ចំពោះសាកសពជនរងគ្រោះសមត្ថកិច្ចបានប្រគល់ឱ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

...


ដោយ ជីវ័ន្ត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print