បាញ់ប្រហារទ្រង់ទ្រាយធំមិនធ្លាប់មាននៅទីក្រុង Indianapolis សហរដ្ឋអាមេរិក

ចែករំលែក៖

យ៉ាងហោចណាស់ក៏មានមនុស្ស ៥នាក់ស្លាប់ដែរ ក្នុងហេតុការណ៍បាញ់ប្រហារ​នៅទីក្រុង​Indianapolis រដ្ឋ​ Indiana ​សហរដ្ឋអាមេរិក​នៅព្រឹកថ្ងៃទី ២៤ខែមករា (ពេលវេលាក្នុងតំបន់)។ នេះជាការបាញ់ប្រហារទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានក្នុងរយៈពេលជាងមួយទសវត្សរ៍កន្លងមក។
ក្នុងចំណោមជនរងគ្រោះមានស្ត្រីមានផ្ទៃពោះម្នាក់បានស្លាប់ទាំងម្តាយនិងកូន បើទោះបីបានបញ្ជូនទៅកាន់មន្ទីរពេទ្យសង្គ្រោះបន្ទាន់ក្តី។​ ជាមួយគ្នានោះក្មេងប្រុស​ម្នាក់ត្រូវគ្រាប់កាំភ្លើងបានសង្គ្រោះទាន់ពេលវេលារួចផុតពីក្តីស្លាប់។
ស្នងការប៉ូលិសទីក្រុង Indianapolis​ លោក Randall Taylor បានឲ្យដឹងថា​​ នេះជាការវាយប្រហារបណ្តាលឲ្យមានអ្នកស្លាប់ច្រើនបំផុតមិនធ្លាប់មានក្នុងរយៈពេលជាង​១ទសវត្សរ៍កន្លងមក​។ លោកបន្តទៀតថា កម្លាំងប៉ូលិសទទួលបានការហៅទូរស័ព្ទនៅវេលាម៉ោង៤ទៀបភ្លឺ លុះពេលទៅដល់កន្លែងក៏ឃើញក្មេងប្រុសរងរបួស ។ ពេលចូលដល់ផ្ទះក៏ឃើញមនុស្ស​៥នាក់ស្លាប់នៅខាងក្នុង។
នៅក្នុងសន្និសីទកាសែត មន្ត្រីប៉ូលិសទីក្រុង​Indianapolis បានឲ្យដឹងថា នេះមិនមែនជាការបាញ់ប្រហារដោយចៃដន្យនោះឡើយ​ គឺជាគម្រោងរៀបចំទុកជាមុន។ ​មកទល់ពេលនេះ​កម្លាំងប៉ូលិសមិនទាន់រកឃើញជនដៃដល់ដែលបាញ់ប្រហារនៅឡើយទេ។ ពេលនេះដែរក្រុម​ FBI ​ក៏បានចូលរួមធ្វើការស្រាវជ្រាវស្វែងរកចាប់ខ្លួនជនដៃដល់ដែរ។
នៅក្នុងព្រិឹត្តិការណ៍មួយផ្សេងទៀតដែលពាក់ព័ន្ធនោះដែរ​ មន្ត្រីប៉ូលិសម៉ិចស៊ីកូ បានរកឃើញសាកសពមនុស្ស១៩​នាក់ដែលរងការបាញ់សម្លាប់និងដុតនៅជាប់ព្រំដែន​រដ្ឋតិចសាស់អាមេរិក។
មន្ត្រីរដ្ឋ Tamaulipas ប្រទេសម៉ិចស៊ីកូ បានឲ្យដឹងថា បានរកឃើញសាកសពក្រោយមានពលរដ្ឋ ប្រាប់ថាមានរថយន្តមួយគ្រឿងឆេះ​។ នៅកន្លែងកើតហេតុប៉ូលិសបានរកឃើញរថយន្តពីរគ្រឿងបានឆេះ ​ក្នុងនោះរថយន្តមួយគ្រឿងមានសាកសពមនុស្ស​៤នាក់​​និង​១គ្រឿងទៀតមានសាកសព​១៥នាក់​ ព្រមទាំងកាំភ្លើងមួយដើមផងដែរ៕ដោយ៖ធី រីណា

...

រូបភាព៖AP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print