ចំនួនអ្នកចូលមន្ទីរពេទ្យដោយកូវីដ​-១៩ នៅបារាំងកើនឡើងខ្ពស់

ចែករំលែក៖

នៅតំបន់អឺរ៉ុបមានការណីឆ្លងកូវីដ​-១៩ កើនឡើងខ្ពស់ ​បើទោះបីបានចាក់វ៉ាក់សាំងកូវីដ​-១៩ជូនពលរដ្ឋជាច្រើននាពេលកន្លងមក​ក្តី។ នៅពេលនេះ​ក្នុងប្រទេសបារាំងមានចំនួនអ្នកឆ្លងកើនឡើងខ្ពស់ ក្នុងនោះមានអ្នកចូលមន្ទីរពេទ្យ​កាន់តែច្រើន​។ រដ្ឋាភិបាលបារាំងមានគម្រោងបិទប្រទេសជាលើកទី​៣ ដែលចាប់ផ្តើមនៅដើមខែកុម្ភៈ។
តាមតួលេខរបស់ក្រសួងសុខាភិបាលបារាំង កាលពីថ្ងៃទី​២៤ ខែមករា បានប្រកាសថា ចំនួនអ្នកឆ្លងកូវីដ​-១៩​បានកើនឡើង ក្នុងនោះអ្នកដែលត្រូវចូលមន្ទីរពេទ្យព្យាបាល កើនឡើងដល់ទៅ​៤៩៣នាក់​ចាប់តាំងពី​ពាក់កណ្តាលខែវិច្ឆិកាឆ្នាំ​២០២០មកទល់ពេលនេះ ធ្វើឲ្យចំនួនអ្នកឆ្លងកូវីដស្ថិតនៅក្នុងកម្រិតធ្ងន់ ចូលសម្រាកក្នុងមន្ទីរពេទ្យ កើនឡើង​ដល់ទៅ២៦.៣៩៣នាក់​។
ជាមួយគ្នានេះដែរ ក្នុងរយៈពេល​២៤ម៉ោងកន្លងមក​ បារាំងបានរកឃើញអ្នកឆ្លងកូវីដ​-១៩ ដល់ទៅ ជាង​១៨ពាន់នាក់​។ ប៉ុន្តែចំនួនអ្នកឆ្លងតិចជាងមួយថ្ងៃមុននេះដែលមានអ្នកឆ្លងជាង​២៣.៤ ពាន់នាក់។
តាមគម្រោង​ រដ្ឋាភិបាលបារាំងនឹងបើកកិច្ចប្រជុំនៅថ្ងៃទី​២៧ខែមករា ដើម្បីពិភាក្សាលើវិធានការទប់ស្កាត់កូវីដ​-១៩ ជាថ្មី។ ចាប់ពីថ្ងៃទី ៦ខែកុម្ភៈ បារាំងនឹងសម្រាករដូវរងារយៈពេល​២សប្តាហ៍​ ។ ចំណែកតំបន់ផ្សេងៗ​នឹងមានការឈប់សម្រាកខុសៗគ្នា​។
មន្ត្រីសុខាភិបាលបារាំង​បានប្រកាសថា នឹងស្នើឲ្យចាក់វ៉ាក់សាំងឲ្យបានច្រើនបំផុតដើម្បី​ទប់ស្កាត់ការឆ្លងរាលដាលកូវីដ​-១៩ ប្រកបដោយប្រសិទ្ធភាពបំផុត។ តាមគម្រោង គិតទៅដល់ពាក់កណ្តាលខែមេសា បារាំងអាចនឹងចាក់វ៉ាក់សាំងជូនពលរដ្ឋពី៦-៨លាននាក់ ៕ ដោយ សាធី

...

រូបភាព៖ AFP/TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print