កម្លាំងកងរាជអាវុធហត្ថស្រុកអន្លង់វែងឃាត់ខ្លួនពលរដ្ឋពីរនាក់តាមដីកាបញ្ជាឲ្យចូលខ្លួន របស់ព្រះរាជអាជ្ញា

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ៖ ពលរដ្ឋប្រុសស្រីចំនួនពីររូបត្រូវបានកងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអន្លង់វែងធ្វើការឃាត់ខ្លួន នៅវេលាម៉ោង៧ព្រឹកថ្ងៃទី២៥ខែមករាឆ្នាំ២០២១នៅភូមិត្រពាំងធំ ឃុំលំទងស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។

មន្រ្ដីកងរាជអាវុធហត្ថស្រុកអន្លង់វែងបានឲ្យដឹងថា ការចុះទៅឃាត់ខ្លួនជនសង្ស័យខាងលើធ្វើឡើងតាមដីកាបញ្ជាឲ្យចូលខ្លួន លេខ០០៦/២១.០០៧/២១ចុះថ្ងៃទី២១.០១.២០២១ ចុះហត្ថលេខាដោយ លោក តូច សុភក្តី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តឧត្តរមានជ័យ ដែល២នាក់នេះមាន ឈ្មោះ ទុយ រ៉ុក ភេទប្រុសអាយុ៥៤ឆ្នាំ មុខរបរកសិករ រស់នៅ ភូមិត្រពាំងធំ ឃុំលំទង ស្រុកអន្លង់វែង ខេត្ត ឧត្តរមានជ័យនិងឈ្មោះ មុត សាវឿន ភេទស្រីអាយុ៥៦ឆ្នាំមុខរបរកសិកររស់នៅ ភូមិជាមួយគ្នាខាងលើ។

ជនទាំង២នាក់ជាប់ពាក់ព័ន្ធពីបទប៉ះពាល់កម្មសិទ្ធិឯកជន និងហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុច្ចរិតនៅចំណុចភូមិត្រពាំងធំឃុំលំទងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២៥ខែឧសភាឆ្នាំ២០១៨ ក្នុងបទល្មើសព្រហ្មទណ្ឌមានចែងឲ្យផ្តន្ទាទោសតាមមាត្រា២៤៨និងមាត្រា២៥៣នៃច្បាប់ភូមិបាល។

បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ខាងលើត្រូវបានកម្លាំងកងរាជ អាវុធហត្ថ ស្រុកអន្លង់វែង បញ្ជូនទៅកាន់ទីបញ្ជាការ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ដើម្បីចាត់ការតាមនីតវិធីបន្ត៕

...

ដោយ៖ ប៉ែន នួន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print