កូនកំលោះកូនក្រមុំកំពុងតែកាត់នំស្រាប់តែភ្ញៀវទាំងសងខាងបើកឆាកប្រយុទ្ឋគ្នាចុងក្រោយស្លាប់ម្នាក់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ហេតុការណ៍ដែលមិនគួរអោយកើតមានឡើងមួយនៅក្នុងរង្វង់ពិធីមង្គលការអំឡុងពេលដែលកូនក្រមុំនិងកូនកំលោះកំពុងតែកាត់នំស្រាប់តែសាច់ញាតិទាំងសងខាងបើកឆាកប្រយុទ្ធគ្នាយ៉ាងស៊ីសាច់ហុតឈាមចុងក្រោយជនរងគ្រោះម្នាក់ត្រូវបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យរីឯក្រុមជនបង្កបានរត់គេចខ្លួន។ពេលនេះសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវនិងតាមចាប់ខ្លួនក្រុមជនបង្កយកមកផ្ដន្ទាទោស។

ហេតុការណ៍ប្រយុទ្ធគ្នានេះបានកើតឡើងនៅថ្ងៃទី​ ២៤ខែមករាឆ្នាំ២០២១​ វេលាម៉ោង​ ២២៖៤៥នាទីយប់​ មានករណីហិង្សាដោយចេតនា​ (ស្លាប់ និងរបួស ) នៅក្នុងកម្មវិធីរៀបអាពារហ៍ពិពារហ៍ ស្ថិតនៅភូមិ​ធ្លកយល់ ​ឃុំ​អង្គពពេល​ ស្រុកគងពិសី​ ខេត្តកំពង់ស្ពឺ​ បង្កឡេីង រវាងក្រុមខាងកូនកំលោះ មកពីភូមិ សាលាគ្រួស ឃុំព្រះនិព្វាន និង ក្រុមកូនក្រមុំ បានធ្វេីសកម្មភាពវាយប្រតាយប្រតប់គ្នា​យកកែវគប់គ្នាទៅវិញទៅមក​ និងបានចាក់ បណ្តាលអោយរងរបួស ស្រាល៥ នាក់ និងស្លាប់០១នាក់។

-ភាគីខាងកូនក្រមុំ ៖

​១.ឈ្មោះ​ ជួន​ នរាជ​ ភេទ​ប្រុស​ អាយុ៣០ឆ្នាំ​ (រងរបួស​ធ្ងន់ធ្លាយពោះវៀន)ស្លាប់ពេលទៅដល់ពេទ្យ​កាល់ម៉ែត​ ភ្នំពេញ​ 

២.ឈ្មោះ​ សំ​ ពិសិដ្ឋ ហៅប៉ង់​ ភេទ​ប្រុ​ស​ អាយុ២៩ឆ្នាំ​ (រងរបួសស្រាល)​

៣. ឈ្មោះ ម៉ាច វណ្ណៈ ហៅឆក ភេទប្រុស អាយុ២២ឆ្នាំ( របួសស្រាល)

៤. ឈ្មោះ មុត ណាំឈាវ ភេទប្រុស អាយុ២៣ឆ្នាំ (របួសស្រាល)

 ទាំងបួននាក់ នៅភូមិធ្លកយល់​ ឃុំ​ អង្គពពេល​ ស្រុកគងពិសី​ ខេត្តកំពង់ស្ពឺ​ ។

-ចំណែកភាគីខាងខាងកូនកំលោះ ៖

១. ឈ្មោះ ឡែន ភេទប្រុស រស់នៅភូមិ សាលាគ្រួស ឃុំព្រះនិព្វាន (របួសស្រាល)

២. ឈ្មោះ កប តាក់ ភេទប្រុស អាយុ៣១ ឆ្នាំ នៅភូមិសាលាគ្រួស ឃុំព្រះនិព្វាន (របួសស្រាល)។

ប្រភពបានឱ្យដឹងថាករណីខាងលើកំពុងស្រាវជ្រាវបន្តដើម្បីចាប់ខ្លួនក្រុមជនបង្កយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕

...

ដោយ៖សេនាស័ក្តិ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print