ពលរដ្ឋអាមេរិក ២ភាគ៣គាំទ្រវិធានការទប់ស្កាត់កូវីដ​-១៩ របស់ប្រធានាធិបតីបៃឌិន ក្នុងសប្តាហ៍ទីមួយនៃការកាន់អំណាច

ចែករំលែក៖

តាមការស្ទង់មតិរបស់​ABC News/Ipsos បានប្រកាសនៅថ្ងៃទី​២៤ខែមករាថា មានពលរដ្ឋអាមេរិកដល់ទៅ​២ភាគ៣បានគាំទ្រដល់​វិធានការទប់ស្កាត់កូវីដ​-១៩​របស់ប្រធានាធិបតីចូ បៃឌិន ក្នុងសប្តាហ៍ទីមួយនៃការកាន់អំណាច។
តាមការស្ទង់មតិ ​ពលរដ្ឋអាមេរិក ៦៩ភាគរយគាំទ្រវិធានការរបស់ប្រធានាធិបតី បៃឌិន​ ទប់ស្កាត់កូវីដ-១៩ ​ក្នុងនោះមានអ្នកគាំទ្រគណបក្សប្រជាធិបតេយ្យ ដល់ទៅ ៩៧ភាគរយ និង៤០ភាគរយមកពីគណបក្សសាធារណរដ្ឋ ។
នៅថ្ងៃដំបូងនៃការកាន់អំណាចនាថ្ងៃទី២០ខែមករា លោកបៃឌិនបានចុះហត្ថលេខាលើ​ច្បាប់ទប់ស្កាត់កូវីដ-១៩ ក្នុងនោះត្រូវពាក់ម៉ាស់ និង គម្លាតសង្គម​។ ជាមួយគ្នានោះពលរដ្ឋអាមេរិក ដល់ទៅ​៨១%​បានគាំទ្រច្បាប់ពាក់ម៉ាស់នៅទីសាធារណៈ។
លោកបៃឌិន ក៏បានប្រែក្រឡាស់ច្បាប់របស់អតីតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ​ដោយដាក់អាមេរិកចូលក្នុងអង្គការសុខភាពពិភពលោក(WHO) ​វិញ​ក្នុងថ្ងៃដំបូងចូលកាន់អំណាច។
ជាមួយគ្នានេះដែរ លោកបៃឌិនក៏បានពង្រីកការចាក់វ៉ាក់សាំង ប្រឆាំងកូវីដ​-១៩ឲ្យបានច្រើន ដោយលោកកំណត់គោលដៅចាក់វ៉ាក់សាំងជូនពលរដ្ឋឲ្យបាន​១០០លាននាក់ក្នុងរយៈពេល​១០០ថ្ងៃនៃការកាន់អំណាច​។
គិតត្រឹមម៉ោង៧និង​៣០នាទីយប់ថ្ងៃទី២៥ខែមករា ​នៅទូទាំងពិភពលោកមានអ្នកឆ្លងកូវីដ​-១៩ កើនឡើងដល់ទៅ​ជាង ៩៩,៨លាននាក់ ​ស្លាប់ជាង​២,១លាននាក់ ​​និងជាសះស្បើយជាង​៧១,៨លាននាក់​។
អាមេរិក មានអ្នកឆ្លងកូវីដ-១៩ កើនឡើងដល់ទៅជាង២៥,៧លាននាក់ ស្លាប់ជាង៤២៩ពាន់នាក់ ​ និងជាសះស្បើយ​ជាង១៥,៤លាននាក់ផងដែរ ៕ ដោយ៖ធី រីណា

...

រូបភាព៖AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print