រដ្ឋមន្ត្រីការពារជាតិកូឡំុប៊ីស្លាប់ដោយសារកូវីដ​-១៩

ចែករំលែក៖

រដ្ឋមន្ត្រីការពារជាតិ កូឡំុប៊ី លោក​Carlos Holmes Trujillo បានស្លាប់ដោយសារកូវីដ​-១៩ នៅថ្ងៃទី ២៦ខែមករាឆ្នាំ​២០២១។ កាលពីថ្ងៃចន្ទសប្តាហ៍កន្លងមក រដ្ឋាភិបាលកូឡំុប៊ីបានប្រកាសថា រដ្ឋមន្ត្រីការពារជាតិ បានបញ្ជូនទៅព្យាបាលជាពិសេស ក្រោយពីឆ្លងកូវីដ​-១៩ ។
រដ្ឋមន្ត្រីការពារជាតិ Carlos Holmes Trujillo ធ្វើតេស្តរកឃើញវិជ្ជមានកូវីដ​-១៩ នៅថ្ងៃទី​១២ខែមករា ហើយត្រូវចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ​ ក្នុងទីក្រុងBarranquilla ។ ពីរថ្ងៃក្រោយមក​ លោកក៏បានបញ្ជូនទៅកាន់បន្ទប់ពិសេសជំនួយការដកដង្ហើម​។ ការស្លាប់របស់លោក​Carlos Holmes Trujilloបានធ្វើឲ្យមន្ត្រីរដ្ឋាភិបាលនិងពលរដ្ឋកូឡំុប៊ីសោកស្តាយយ៉ាងខ្លាំង ​។
គិតមកទល់ថ្ងៃទី​២៦ខែមករា ប្រទេសកូឡំុប៊ីមានករណីឆ្លងកូវីដ -១៩​សរុបជាង​២លាននាក់ និងស្លាប់​៥១ពាន់នាក់ផងដែរ។ កូឡំុប៊ីស្ថិតនៅលំដាប់ទី​១១​លើពិភពលោកពីចំនួនអ្នកឆ្លង ។​
គិតត្រឹមម៉ោង ៧និង៣០នាទីយប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ មានអ្នកឆ្លងកូវីដ​-១៩កើនឡើងដល់ទៅ ១០០,៣៥៨,៦៨៧នាក់ ដែលក្នុងនោះមានអ្នកជំងឺចំនួន ២,១៥១,៦៥៨នាក់បានស្លាប់និង ៧២,៤០៩,៦២៥នាក់ ផ្សេងទៀត ត្រូវបានព្យាបាលឲ្យជាសះស្បើយឡើងវិញផងដែរ៕ ដោយ សាធី

...

រូបភាព៖ Twitter

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print