ព្រឹកនេះ ! នឹងស្ទះបន្តិចហើយ ករណីធ្វើចរាចរណ៍លើស្ពានព្រះមុនីវង្ស ខណ្ឌច្បារអំពៅខណ:សាលារាជធានីជុសជុលបង្កាន់ដៃស្ពាន និងអ៊ុតកៅស៊ូ

ចែករំលែក៖

ភ្នំពេញ, រដ្ឋបាលសាលាខណ្ឌច្បារអំពៅ បានចេញសេចក្តីជូនដំណឹងស្តីពី ការហ៊ុមព័ទ្ធការដ្ឋានជួសជុលស្ពានព្រះមុនីវង្សចាស់។ ដូច្នេះអាចនឹងមានការកកស្ទះចរាចរណ៍ផងដែរ។
រដ្ឋបាលខណ្ឌច្បារអំពៅ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលត្រូវធ្វើដំណើរឆ្លងកាត់ស្ពានព្រះមុនីវង្សចាស់ មេត្តាជ្រាបថា៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងអនុវត្តគម្រោងជួសជុល បង្កាន់ដៃស្ពាន ផ្លូវថ្មើរជើង និងអ៊ុតកៅស៊ូតួស្ពាន ចាប់ពីព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ នេះតទៅ។

អាស្រ័យដូចបានជម្រាបជូនដំណឹងខាងលើ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាប និង យោគយល់អធ្យាស្រ័យនៅក្នុងកំឡុងពេលនៃដំណើរការការដ្ឋានជួសជុលស្ពានព្រះមុនីវង្សចាស់នេះ ដោយ ក្តីអនុគ្រោះ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print