សមត្ថកិច្ចចាប់ក្រុមកាប់ចាក់ពីរនាក់ បន្ទាប់ពីកាប់គ្នារបួសធ្ងន់ និងស្រាលបួននាក់

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ ជើងខ្លាំងអ្នកលេងដាវកញ្ចាស់ពីរនាក់ ក្នុងចំណោមគូកនច្រើនគ្នាទៀត ត្រូវបានជាប់ខ្នោះរបស់កម្លាំងសមត្ថកិច្ចបន្ទាប់ពីពួកគេប្រើដាវកាប់ទៅលើយុវជនបួននាក់ឱ្យរងរបួស។

ហេតុការណ៍កាប់ចាក់គ្នានេះបានកើតឡើងនៅវេលាអធ្រាត្រ ថ្ងៃទី២៥  ខែមករា ឆ្នាំ២០២១ ត្រង់ចណុចក្បែររោងការ មួយស្ថិតក្នុងភូមិពូរ៉ាប៉ែត ឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

ប្រភពពីសមត្ថកិច្ចឱ្យដឹងថា នៅយប់ថ្ងៃកើតហេតុនោះមានក្រុមក្មេងទំនើងពីរក្រុមបង្កជម្លោះគ្នារហូតឈានដល់កាប់ចាក់គ្នា ដែលមួយក្រុមមកពីឃុំ ប៊ូស្រាជិះម៉ូតូបីគ្រឿង និងមួយក្រុមទៀត មកពីឃុំក្រង់តេះ ។
ក្រុមក្មេងទំនើងទាំងនោះបានប្រយុទ្ធគ្នាទៅវិញទៅមកនៅតាមផ្លូវក្បែររោងការមួយកន្លែងបណ្ដាលឱ្យរងរបួសទាំងសងខាងចំនួនបួននាក់ គឺភាគីខាងឃុំក្រង់តេះពីរនាក់ និងក្រុមឃុំប៊ូស្រាពីរនាក់ ។
ប្រភពដដែលបន្តថា ជនរងរបួសខាងក្រុមឃុំក្រង់តេះមានទី១-ឈ្មោះ ច្រាញ់ ញឹង ភេទប្រុស អាយុ២៤ឆ្នាំ រងរបួសត្រូវចំក្បាលខាងឆ្វេង ។
ទី២.ឈ្មោះ ពេជ្យ ភារ៉ា ភេទប្រុស អាយុ២៧ ឆ្នាំ ជនជាតិព្នង រងរបួសលើចិញ្ចើមខាងស្ដាំ ។
ចំណែកឯក្រុមមកពីឃុំប៊ូស្រាវិញ ទី១-ឈ្មោះ ច្រឺច លន់ ភេទប្រុស អាយុ២០ ឆ្នាំជនជាតិព្នង រងរបួសធ្ងន់ក្បាលផ្នែកខាងមុខខាងស្ដាំ។
ទី២-ឈ្មោះ ង៉ន ចិ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិព្នង រងរបួសពកថ្ងាសទាំងសងខាង ។

ក្រោយសមត្ថកិច្ចជំនាញសាកសួរពួកគេប្រាប់ថា មូលហេតុបណ្ដាលមកពីក្រុមទាំងពីរមានគំនុំ នឹងគ្នាពីមុនមកយូរហើយ។
ប្រភពបន្តទៀតថា ឯអ្នកក្លាហាន ពីរ នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនបាននោះទី១-ឈ្មោះ ប៊ុន ថា ន់ ស្មា ក់ ភេទប្រុស អាយុ ១៩ ឆ្នាំ ជនជាតិ ព្នង និង ទី២-ឈ្មោះ តា វិ ន យ៉េត ភេទប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ ព្នង ។ អ្នកទាំងពីរ នាក់ រស់នៅ ភូមិ ពូ ទឺ ត ឃុំ ប៊ូ ស្រា ។

ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានដកហូតវត្ថុតាង មាន ម៉ូតូ ពីរ គ្រឿង និង ដាវ មួយ ដើមហើយបានកសាងសំណុំរឿងចាត់កា រ តាម នីតិវិធី បន្តទៀតផងដែរ៕
ដោយ ជីវ័ន្ត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print