ភ្នំពេញ៖ រថយន្តកូរ៉េដឹកទំនិញបានបើកប៉ះរថយន្តឡិចស៊ីស LX470 តែមិនឈប់ដោះស្រាយបែរជាបើកររត់គេច ត្រូវម្ចាស់រថយន្តឡិចសុីចដេញតាមស្កាត់មុខជាប់បង្កការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរតាមផ្លូវនៅវេលាម៉ោង១១និង១២នាទីយប់ថ្ងៃទី២៦ខែមករាឆ្នាំ២០២១នៅតាមបណ្ដោយផ្លូវសហកព័ន្ធរស្សុី ក្នុងសង្កាត់ ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីអ្នកនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តពីរគ្រឿង មួយគ្រឿងប្រភេទដឹកទំនិញម៉ាក KIA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AW-1831បើកបរក្នុងទិសដៅពីកើតទៅលិចស្របគ្នាជាមួយរថយន្តមួយគ្រឿងទៀតម៉ាកឡិចសុីLX៤៧០ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2J-9229 ស្រាប់តែមកដល់ចំណុចមុខទីស្ដីការគណៈរដ្ឋមន្ត្រីរថយន្តដឹកទំនិញម៉ាកKIAបានជ្រុលទៅបុករថយន្តឡិចសុីសធ្វើឱ្យខូចខាត តែមិនឈប់ដោះស្រាយបែរជាបើករត់ ហើយភ្លាមៗនោះម្ចាស់រថយន្តរងគ្រោះបានបើកដេញតាមរហូតដល់ស្ទាក់ពីខាងមុខជាប់បណ្ដាលធ្វើឲ្យរថយន្តបង្កបុករថយន្តរងគ្រោះចំផ្នែកខាងក្រោយនៅចំណុចស្តុបក្ដាន់ពីរបណ្តាលឱ្យរថយន្តបង្ករងការខូចខាតក្រពិឹតផ្នែកខាងមុខរថយន្តទៅមុខលែងរួច។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុហើយឲ្យភាគីទាំងសងខាងធ្វើការចរចាគ្នាតែមិនត្រូវតម្លៃជូសជុលទើបសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែងយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ផេង ភាព