ភ្នំពេញ ៖ រថយន្តយីឌុបមួយគ្រឿង បេីកបរដោយបុរសម្នាក់ក្នុងល្បឿនលឿន និងមិនប្រយ័ត្នបានជ្រុលទៅបុករថយន្តដឹកទឹកកកពីក្រោយពេញទំហឹង បណ្ដាលឲ្យរថយន្តដឹកទឹកកកក្រឡាប់ផ្ងារ ជើង មួយចំហៀងបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៩យប់ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ នៅបណ្ដោយផ្លូវ៦០ម៉ែត្រ កែងផ្លូវបេតុងផ្សារក្រមួន ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃើញបុរសម្នាក់បានបេីករថយន្តឃ្លុបដឹកទឹកកកម៉ាក KAI FRONTIER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AJ 1835 បានបេីកធ្វើដំណើរតាមបណ្ដោយផ្លូវ៦០ម៉ែត្រក្នុងទិសដៅពីជេីងទៅត្បូង លុះមកដល់ចំនុចកេីតហេតុក៍បានស៊ីញ៉ូបត់ឆ្វេង គោលបំណងចូលទៅផ្លូវបេតុងក្រោយផ្សារក្រមួន ស្រាប់តែរថយន្ត បត់បានបន្តិចក៍មានបុរសម្នាក់ទៀត បានបេីករថយន្តយីឌុប ម៉ាកហ៊ីយុនដាយ ពណ៌សលាយបៃតង ពាក់ស្លាកលេខព្រះសីហនុ 3A 0586 ធ្វើដំណើរក្នុង ទិសដៅស្របគ្នា ក្នុងល្បឿនលឿនហើយ ណាមួយអ្នកបេីកបរស្រវឹងផងនោះ ទេីបបណ្ដាលឲ្យរថយន្ត ជ្រុលទៅបុករថយន្តឃ្លុបដឹកទឹកកកពីក្រោយពេញទំហឹងបណ្ដាលឲ្យក្រឡាប់ផ្ងារ ជើងមួយចំហៀងខាង ស្ដាំ ព្រមទាំងធ្វើឲ្យអ្នកបេីករថយន្ត រងរបួសតិចតួចតែមិនបានទៅមន្ទីរពេទ្យទេ។ ដោយឡែករថយន្តយី ឌុប វិញរងការខូចខាតផែ្នកខាងមុខចំហៀងខាងឆ្វេងផងដែរ ។
ក្នុងហេតុការណ៍នេះដែរបន្តិចក្រោយមកឃើញមានកម្លាំងសមត្ថកិច្ចមូលដ្ឋានក៍ដូចជាជំនាញចរាចរណ៍ខណ្ឌមានជ័យ បានចុះ ទៅកន្លែងកើតហេតុរួចហើយបានបាញ់ថ្នាំ និងធ្វេីការវាស់វែងស្ទូចយក រថយន្តដាក់គៀនកុំឲ្យមានការកកស្ទះចរាចរណ៍ដល់អ្នកដំណើរដទៃទៀត ព្រមទាំងឲ្យភាគីទាំងសងខាងសម្របសម្រួលគ្នាផងដែរ ។
ចុងក្រោយភាគីទាំងសងខាងបានសម្របសម្រួល ដោយខា រថយន្ត យី ឌុប បានព្រមសងថ្លៃខូចខាតទៅលេីរថយន្តដឹកទឹកកកចំនួន៥០០ដុល្លារ ដេីម្បីបញ្ចប់រឿងនៅនឹងកន្លែង៕ ដោយ ៖ ភារ៉ា ដង្កោ