ករណីឆ្លងកូវីដ-១៩ នៅក្របខ័ណ្ឌ Premier League បានធ្លាក់ចុះជាថ្មីដោយរកឃើញតែ៨នាក់

ចែករំលែក៖

យោងតាមការចេញផ្សាយរបស់ Livescore News បានឲ្យដឹងកាលពីថ្ងៃទី២៦ មករាថា ក្របខ័ណ្ឌ Premier League បានប្រកាសពីករណីវិជ្ជមានថ្មីចំនួន៨នាក់ពីការធ្វើតេស្តរកជំងឺកូវីដ-១៩ពីរលើកចុងក្រោយ ដែលពាក់កណ្តាលនៃចំនួនកីឡាករ និងបុគ្គលិកក្លិបដែលបានធ្វើតេស្តវិជ្ជមានកាលពីសប្តាហ៍មុន។

ការធ្វើតេស្តត្រូវបានកើនឡើងរហូតដល់ពីរដងក្នុងមួយសប្តាហ៍កាលពីដើមខែនេះ ដោយសារតែការកើនឡើងនៃអត្រាឆ្លងនៅទូទាំងលីក និងចក្រភពអង់គ្លេសកាន់តែខ្ពស់។

កំណត់ត្រាវិជ្ជមានចំនួន៤០នាក់ត្រូវបានកំណត់នៅចន្លោះថ្ងៃទី២៨ ខែធ្នូ និងថ្ងៃទី៣ ខែមករាដោយមាន ៣៦ករណីទៀតត្រូវបានបញ្ជាក់នៅសប្តាហ៍បន្ទាប់។ ទោះយ៉ាងណាចំនួននេះបានធ្លាក់ចុះត្រឹម២០នាក់នៅចន្លោះថ្ងៃទី១១ និងថ្ងៃទី១៧ ខែមករា ហើយមានការថយចុះគួរឱ្យកត់សម្គាល់នៅពេលនេះ។

ការធ្វើតេស្តជុំទី២ធ្វើឡើងរវាងថ្ងៃទី១៨ និងថ្ងៃទី២៤ ខែមករា កីឡាករ និងបុគ្គលិកចំនួន២.៥១៨នាក់ត្រូវបានគេធ្វើតេស្តរកជំងឺកូវីដ-១៩ ដែលមាន៨នាក់ទទួលបានលទ្ធផលវិជ្ជមាន។

ក្របខ័ណ្ឌ Premier League មិនបានផ្តល់ព័ត៌មានជាក់លាក់ថា តើបុគ្គលណាខ្លះដែលធ្វើតេស្តវិជ្ជមាននិងក្លិបណាដែលពួកគេមានទំនាក់ទំនងជាមួយនៅឡើយទេរហូតមកដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១នេះ ៕

...

ដោយ៖ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print