នៅពេលដែលអ្នករៀបចំអូឡាំពិកបដិសេធសេចក្តីរាយការណ៍ថា ការប្រកួតកីឡានៅទីក្រុងតូក្យូរដូវក្តៅនេះនឹងត្រូវពន្យារពេលម្តងទៀត ពួកគេ និងអង្គភាពកីឡាដទៃទៀតកំពុងប្រជែងនឹងបញ្ហានៃការចាក់វ៉ាក់សាំង COVID-19 សម្រាប់អ្នកចូលរួមក្នុងព្រឹត្តិការណ៍អន្តរជាតិមួយនេះ។
តាមការចេញផ្សាយរបស់សារព័ត៌មាន CNA កាលពីថ្ងៃអង្គារបានឲ្យដឹងថា លោក Denis Masseglia ប្រធានគណៈកម្មាធិការជាតិអូឡាំពិកបារាំងបាននិយាយថា គ្មានជំរើសអ្វីក្រៅពីការចាក់វ៉ាក់សាំងហើយថាការរក្សាការប្រកួតកីឡានេះនឹងស្ថិតក្នុងភាពគ្រោះថ្នាក់ ។
គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានយកចិត្តទុកដាក់យ៉ាងខ្លាំងមុនព្រឹត្តិការណ៍កីឡាអូឡាំពិកដែលគ្រោងធ្វើនៅថ្ងៃទី២៣ ខែកក្កដាដល់ថ្ងៃទី៨ ខែសីហា។
លោក Thomas Bach ប្រធាន IOC បាននិយាយថា “នឹងមិនមានកាតព្វកិច្ចចាក់វ៉ាក់សាំង ហើយក៏មិនមែនជាអាទិភាពសម្រាប់អត្តពលិកដែរ សម្រាប់ព្រឹត្តិការណ៍អូឡាំពិករដូវក្តៅនេះ” ។
នៅក្នុងសន្និសីទកាសែតតាមវីដេអូមួយលោក Masseglia បាននិយាយថា “សម្រាប់អ្នកដែលមិនចង់ចាក់វ៉ាក់សាំងវាចាំបាច់ត្រូវដឹងថា ការប្រុងប្រយ័ត្នសម្រាប់ការចូលរួមនឹងមានការលំបាកខ្លាំង”។
គួរបញ្ជាក់ថា នៅពេលដែលកម្មវិធីចាក់វ៉ាក់សាំងកំពុងចាប់ផ្តើមត្រៀមនៅជុំវិញពិភពលោក កីឡាករដែលចូលរួមនៅតែផ្តោតលើអ្នកដែលប្រឈមមុខនឹងហានិភ័យខ្ពស់។ ដូច្នេះសំណួរថា តើអត្តពលិកគួរតែជាអាទិភាពមួយសម្រាប់ពេលនេះការការពារមុនការប្រកួតមកដល់។ នៅប្រទេសជប៉ុនត្រូវបានគេរាយការណ៍ថា គ្រោងនឹងចាប់ផ្តើមចាក់វ៉ាក់សាំងទ្រង់ទ្រាយធំនៅក្នុងខែឧសភា ដែលប្រទេសនេះមានប្រជាជនមួយភាគបួនមានអាយុលើសពី៦៥ឆ្នាំ និង១២,៥ភាគរយមានអាយុលើសពី៧៥ឆ្នាំ៕
ដោយៈភារៈ