ក្រសួងធនធានទឹក: ស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី២៧ មករាដល់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១

ចែករំលែក៖

ភ្នំពេញ៖នៅថ្ងៃទី២៧ ខែមករា ដល់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ នៅព្រះរាជាណាចក្រកម្ពុជានឹងទទួលឥទ្ធិពលពីខ្យល់មូសុងឦសានពីខ្សោយ ទៅមធ្យម ។នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ពីស្ថានភាពអាកាសធាតុចាប់ពីថ្ងៃ២៧ មករាដល់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ថា

១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ៖
– សីតុណ្ហភាពអប្បបរមា មានពី ១៨-២១ °C
– សីតុណ្ហភាពអតិបរមា មានពី ៣០-៣៣ °C
– នៅថ្ងៃទី២៧ – ២៩ ខែមករា មានភ្លៀងចន្លោះៗបន្តិចបន្តួចពីផ្សែងក្រូច ទៅខ្សោយនៅតំបន់ទំនាបភាគខាងត្បូង ។

២-បណ្តាខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖
– សីតុណ្ហភាពអប្បបរមា មានពី ១៧-២០ °C
– សីតុណ្ហភាពអតិបរមា មានពី ២៩-៣២ °C
– នៅថ្ងៃទី២៩ – ៣០ ខែមករា មានខ្យល់ខ្លាំងនៅតំបន់ខ្ពង់រាបភាគខាងកើត ។
៣-តំបន់មាត់សមុទ្រ ៖
– សីតុណ្ហភាពអប្បបរមា មានពី ១៩-២២ °C
– សីតុណ្ហភាពអតិបរមា មានពី ២៧-៣០ °C
– នៅថ្ងៃទី២៧ – ៣០ ខែមករា មានភ្លៀងផ្គររន្ទះពីខ្សោយ ទៅច្រើនបង្គួរ ៕

...


ដោយ÷ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print