ខេត្តរតនគិរី៖ អគ្គិភ័យមួយបានឆាបឆេះដីព្រៃនិងស្មៅដែលប្រជាពលរដ្ឋបានកាប់ស្ការទុកចោលមិនបានប្រមូលនៅក្នុងក្រុងបានលុង។
ហេតុការណ៍អគ្គិភ័យឆាបឆេះនេះបានកើតឡើងនៅវេលាម៉ោង៧ និង៣០នាទីយប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦ នៅត្រង់ចំណុចដីឡូមួយកន្លែង ស្ថិតនៅក្នុងភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគីរី។
បើតាមការបញ្ជាក់ពីប្រជាពលរដ្ឋដែលរស់នៅកន្លែងកើតហេតុនោះថា អគ្គិភ័យនេះបានឆាបឆេះក៍ដោយសារការដុតសំរាមពីពេលថ្ងៃលុះដល់ពេលយប់ក៍មានខ្យល់ខ្លាំងបណ្ដាលអោយភ្លើងភ្នក់នោះឆាបឆេះរាលដាលព្រៃដែលនៅក្បែនោះតែម្តង។ ធ្វើអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋពេលនោះប្រជាពលរដ្ឋក៍បានទូរស័ព្ទហៅឡានទឹកមកបាញ់ទឹកពន្លត់អគ្គិភ័យដែលឆាបឆេះនោះផងដែរ។
ខណៈនោះអគ្គិភ័យដែលឆាបឆេះក៍បានរលត់ទៅវិញនៅពេលមន្ត្រីអគ្គិភ័យបានបាញ់ទឹកអស់ចំនួនមួយឡានផងដែរ៕
...
ដោយ៖ វុទ្ធ ឦសាន្ត