ភ្នំពេញៈ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ នាសាលប្រជុំសាលាខណ្ឌព្រែកព្នៅ មានប្រារព្ធពិធីសំណេះសំណាល និងពិភាក្សាការងាររបស់សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ១ ជាមួយថ្នាក់ដឹកនាំសាលាខណ្ឌ និងសាលាសង្កាត់ទាំង៥ នៃខណ្ឌព្រែកព្នៅ ក្រោមអធិបតីភាពលោក ជា ជេដ្ឋ សមាជិកព្រឹទ្ឋសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ឋសភាប្រចាំភូមិភាគ១ លោក ម៉ាន់ ឈឿន សមាជិកព្រឹទ្ឋសភាប្រចាំភូមិភាគ១ លោក ចេប គឹមអ៊ាង សមាជិកព្រឹទ្ឋសភាប្រចាំភូមិភាគ១ លោកជំទាវ ពុំ ស៊ីចាន់ លេខាធិការក្រុមសមាជិកព្រឹទ្ឋសភាប្រចាំភូមិភាគ១ លោក ម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌ ដោយមានការចូលរួមពី លោក-លោកជំទាវអមគណ:ប្រតិភូ លោកនាយករដ្ឋបាល លោក-លោកស្រី ការិ.ចំណុះជំនាញ ជុំវិញខណ្ឌ លោក-លោកស្រីចៅសង្កាត់-ស្មៀនទាំង៥ លោកអធិការខណ្ឌ លោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ លោកមេប៉ុស្តិ៍ សរុបចំនួន ៣០នាក់ផងដែរ ។
ពិធីសំណេះសំណាលនេះស្តីពី ៖
១. ការអភិវឌ្ឍមូលដ្ឋាន
២. ការផ្តល់សេវាសាធារណ:ជូនប្រជាពលរដ្ឋ (ការផ្តល់សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ និងអត្តសញ្ញាណប័ណ្ណគំរូថ្មី សម្រាប់ការបោះឆ្នោត ដែលនឹងរៀបចំនាពេលខាងមុខ) ។
៣. ការអនុវត្តគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព ដើម្បីធានាសន្តិសុខ និងដណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ៕
ដោយ៖ សុខ ខេមរា