ខេត្តរតនគិរី៖ មេកត់កន្ទុយលេខដ៏ធំមួយនៅក្រុងបានលុងដុះស្លែគ្មានសមត្ថកិច្ចណាហ៊ានប៉ះពាល់ឡើយ ហើយក៏ដំណើរការយ៉ាងរលូនព្រោះមានខ្នងបង្អែកដ៏រឹងមាំ។
ប្រភពព័ត៌មានពីអ្នកញៀនល្បែងបានប្រាប់ឲ្យដឹងថា មេឆ្នោតកត់កន្ទុយលេខដុះស្លែរនោះមានឈ្មោះផល និងឈ្មោះប្រិយ បច្ចុប្បន្នរស់នៅក្នុងក្រុងបានលុង ខេត្តរតនគិរីនេះតែម្តង ជាមេកន្ទុយលេខដ៏ធំនៅក្នុងខេត្តរតនគិរីមួយនេះ។
ពេលខ្លះគេឃើញខាងសមត្ថកិច្ចហៅគាត់ទៅបំភ្លឺឬធ្វើការផាកពិន័យហើយក៏ប៉ុន្តែសកម្មភាពលក់បែរជាខ្លាំងជាងមុនទៅទៀតប្រហែលសមត្ថកិច្ចហៅទៅដាក់ខែទេមើលទៅ។
តាមការបញ្ចាក់បន្ថែមពីអ្នកលេងល្បែងបានឲ្យដឹងថា អភិបាលខេត្ត និងអភិបាលក្រុងហាក់បីដូចជាមិនមានចំណាត់ការសោះអំពីករណីល្បែងស៊ីសងកន្ទុយលេខនេះ។ ហើយក៏មានការលក់ដូចផ្យុះដោយគ្មានសមត្ថកិច្ចណាចុះបង្ក្រាបឡើយ។
តើសមត្ថកិច្ចធ្វើការបម្រើនរណាឯណាទៅហៅថាភូមិ-ឃុំមានសុវត្ថិភាពនោះផ្ទុយនឹងការអនុវត្តទាំង៩ចំណុចរបស់រាជរដ្ឋាភិបាល។ មានអំពើចោរកម្ម លួច ឆក់ ប្លន់ និងអំពើហិង្សាក្នុងគ្រួសារក៏ដោយសារល្បែងស៊ីសងនេះផងដែរ៕
ដោយ៖ វុទ្ធ ឦសាន្ត