នៅថ្ងៃទី២៦ ខែមករា (ពេលវេលានៅអាមេរិក ) ព្រឹទ្ធសភាបានបោះឆ្នោតអនុម័តតែងតាំងលោកAntony Blinken ធ្វើជារដ្ឋមន្ត្រីការបរទេសអាមេរិក ។ ជាមួយនិឹងសំឡេងគាំទ្រ៧៨ ទល់និង២២ លោកAntony Blinken បានក្លាយជារដ្ឋមន្ត្រីការបរទេសទី ៧១របស់អាមេរិក ។ លោក Antony Blinken ជារដ្ឋមន្ត្រីទី៤ ហើយក្នុងរដ្ឋាភិបាលរបស់ប្រធានាធិបតីបៃឌិន ត្រូវបានព្រឹទ្ធសភាអនុម័ត។ កន្លងមក ព្រឹទ្ធសភាអាមេរិកបានអនុម័តជ្រើសរើសលោកស្រីJanet Yellen កាន់តំណែងរដ្ឋមន្ត្រីក្រសួង ហិរញ្ញវត្ថុ, លោក Lloyd Austin កាន់តំណែងរដ្ឋមន្ត្រីការពារជាតិ និងលោកស្រី Avril Haines អគ្គនាយកចារកិច្ចអាមេរិក ។ លោក Antony Blinken មានរហស្សនាមថាអ្នកការពារសម្ពន្ធមិត្តអាមេរិកនៅជុំវិញពិភពលោក នឹងជាទីប្រឹក្សាគោលនយោបាយកិច្ចការបរទេសរបស់ប្រធានាធិបតីបៃឌិន ។ តាមគម្រោង លោក Antony Blinkenនឹងស្បថចូលកាន់តំណែងនៅថ្ងៃទី ២៦ខែមករា(ពេលវេលាអាមេរិក)។ នៅក្នុងការសាកសួរនៅព្រឹទ្ធសភា កាលពីថ្ងៃទី ១៩ខែមករា លោកAntony Blinken បានសន្យាថាពេលចូលកាន់តំណែង លោកនឹងសហការ ចែករំលែកព័ត៌មាន ជាមួយសភា និងរក្សាស្ថានទូតអាមេរិកនៅជេរូសាឡឹម ក៏ដូចជាដោះស្រាយបញ្ហាសំខាន់នៅមជ្ឈិមបូព៌ា ចិន និងរុស្ស៊ី។ លោកAntony Blinken អាយុ៥៨ឆ្នាំ ធ្លាប់កាន់តំណែងជារដ្ឋលេខាធិការក្រសួងការបរទេសក្នុងរដ្ឋការរបស់អតីតប្រធានាធិបតីអូបាម៉ា។ លោកAntony Blinken ធ្លាប់ធ្វើជាទីប្រឹក្សាឲ្យលោកបៃឌិន ពេលនៅជាប្រធានគណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាអាមេរិក ៕ ដោយ សាធី