អភិបាលរាជធានីភ្នំពេញបរិច្ចាគប្រាក់បៀវត្ស៧ខែជូនគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ នៅក្នុងលិខិតផ្ញើជូនគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅថ្ងៃនេះរបស់លោក ឃួង ស្រេងបានបញ្ជាក់ថា ខ្ញុំបាទ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សូមគោរពជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជា ប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ (COVID-19)។
ដើម្បីបន្តរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ-១៩(COVID-19) នៅព្រះរាជាណាចក្រកម្ពុជា ខ្ញុំបាទសូមផ្តល់ប្រាក់បៀវត្សរ៍ ជាអភិបាលរាជធានីភ្នំពេញចំនួន៧ខែចាប់ពីខែកុម្ភៈដល់ខែសីហា ឆ្នាំ២០២១ ជូនគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩(CoVID-19)។ អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ សូមឯកឧត្តមរដ្ឋមន្ត្រី មេត្តាជ្រាប ដោយសេចក្ដីអនុគ្រោះ។
សូមឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល មេត្តាទទួលនូវសេចក្តីគោរពដ៏ខ្ពង់ខ្ពស់ពីខ្ញុំ ៕ សំរិត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print