ទីបំផុត!​ នគរបាលខេត្តព្រះសីហនុ​ ឃាត់ខ្លួនជនជាតិចិន៣នាក់​ ដែលបាញ់សម្លាប់មនុស្សនៅមុខកាស៉ីណូយីហោ” ជីយវនីសិន” ក្រុងព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី២៧​ ខែមករា​ ឆ្នាំ២០២១នេះថា​ ករណីជនល្មើសជនជាតិចិន បាញ់សម្លាប់ជនជាតិចិនដូចគ្នា​ នៅមុខកាស៉ីណូយីហោ” ជីយវនីសិន” ជិតវត្តឥន្ទញញាណ​ ក្រុងព្រះសីហនុ កាលពីថ្ងៃទី២១​ខែមករាកន្លងទៅ។  បេីគិតមកដល់ថ្ងៃ២៧មករានេះ កម្លាំងនគរបាល​ បានស្រាវជ្រឆវចាប់ខ្លួនជនសង្សយ័ចំនួន៣នាក់ហើយ ដែលជាជនជាតិចិនដូចគ្នា ក្នុងនោះមានជនដៃដល់ម្នាក់ និងបក្ខពួកគូរកនផ្សំគំនិតចំនួន២នាក់ ហើយសមត្ថកិច្ចក៏ដកហូតបានវត្ថុតាង ព្រមទាំងថ្នាំញៀនមួយចំនួនផង។

ជនសង្ស័យទាំង៣នាក់ខាងលេី ទី១,ឈ្មោះ Zhang Xuanyi.  ភេទប្រុសអាយុ២៥ឆ្នាំជនជាតិចិន មុខរបរនាំភ្ញៀវកាសុីណូ ស្នាក់នៅ ភូមិ៣សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ ;ទី២ ឈ្មោះ Wu Kai Jin ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិចិន មុខរបរអ្នកណែនាំបុុគ្កលឹកចូលធ្វើការមានទីលំនៅមិនពិតប្រាកដ។ និងទី៣ ឈ្មោះ Huang Kun ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិចិន មុខរបរបុគ្កលិកហាងម៉ាសា ស្នាក់នៅ ភូមិ៣សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ។

បើតាមលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ធសងការនគរបាលខេត្តព្រះសីហនុបានបន្ថែមថា ករណីនេះសមត្ថកិច្ចកំពុងបន្តកិច្ចការតាមរកបក្ខពួកជនល្មើសដែលនៅសេសសល់ និងធ្វើនិតិវិធីបញ្ជូនជនសង្សយ័ទៅផ្តន្ទាទោសតាមច្បាប់។

គួរម្លឹកដែរថា​ កាលពីវេលាម៉ោងប្រមាណជា​ ៩ព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២១កន្លងទៅ​ មានករណីខ្មាន់កាំភ្លើងម្នាក់ជាជនជាតិចិន បានធ្វើសកម្មភាពបាញ់ប្រហារបុរសជនជាតិចិនម្នាក់ដូចគ្នា បណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាម និងរបួសធ្ងន់ម្នាក់ នៅក្នុងមុខកាស៉ីណូ “ជីយវនីសិន“ស្ថិតក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ក្រោយកើតហេតុភ្លាមៗ​ លោកបានបញ្ជាកម្លាំងជំនាញព្រហ្មទណ្ឌ​ និងកម្លាំងអន្ដរាគមន៍ពិសេសចុះសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីឡោមព័ទ្ធទីតាំងកើតហេតុ និងស្រាវជ្រាវតាមចាប់ជនបង្ក។

តាមប្រភពព័ត៍មានពីសមត្ថកិច្ច​ បានឲ្យដឹងថា​ ជនរងគ្រោះជាជនជាតិចិន ជិះរថយន្ដមួយគ្រឿង ម៉ាក Rang Rover ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ2AL-9459។​ ចំណែកខ្មាន់កាំភ្លើងក្រោយធ្វើសកម្មភាពរួចបានជិះរថយន្ដមួយ ម៉ាក Ford Ranger Rapter ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ2BI-1413​ យកទៅផ្លុងចោលនៅជិតផ្សារដំរី៥ ហេីយចុះរត់គេចខ្លួនបាត់​ បន្ទាប់ពីដឹងថាកម្លាំងជំនាញកំពុងតាមចាប់ខ្លួន។

គួរបញ្ជាក់ថា​ បច្ចុប្បន្នជនសង្ស័យទាំង៣នាក់​ រួមទាំងវត្ថុតាងត្រូវបានកម្លាំងជំនាញឃាត់ខ្លួនសាកសួរ​ ដេីម្បីអនុវត្តនីតិវិធីតាមច្បាប់៕ដោយ៖ឆ្លាមសមុទ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print