សៀវភៅ​៖ “ទស្សនវិជ្ជា និង​ទ្រឹស្ដី​ស្ដីពី​ការអប់រំ” ស្នាដៃ​និពន្ធ​ដោយលោក បណ្ឌិត​សភាចារ្យ ហង់ជួន ណារ៉ុន

ចែករំលែក៖

ភ្នំពេញ, សង្គម​មួយ​ត្រូវ​បាន​រៀបចំ​ឱ្យ​មាន​ស្ថិរភាព ពេល​ដែល​បុគ្គល​នីមួយៗ​កំពុង​ធ្វើ​នូវ​អ្វី​ដែល​ជា​សមត្ថភាព​ពី​ធម្មជាតិ ដើម្បី​ប្រើ​ជា​ផលប្រយោជន៍​ដល់​អ្នកដទៃ…ហើយ​ការ​ធ្វើ​ដូចនេះ​គឺ​ជា​ដំណើរ​ការ​នៃ​ការអប់រំ។ គោលដៅ​នៃ​ការ​អប់រំ គឺ​បង្រៀន​មនុស្ស​នូវ​បញ្ហា​សំខាន់ៗ តាមរយៈ​ចំណេះដឹង បណ្ដុះ​ចរិយា​ធម៌ និង​ការ​គោរព​ភាព​ថ្លៃថ្នូរ​របស់​មនុស្ស។ ការ «គិតពិចារណា» ជា​ប្រចាំ​គឺ​ជា​មធ្យោបាយ​ផង និង​ជា​គោលបំណង​ផង​នៃ​ការអប់រំ។ គោលបំណង​នៃ​គរុកោសល្យ គឺ​ការ​អប់រំ​មនុស្ស ឱ្យ​ក្លាយ​ទៅ​ជា​ទ្រព្យសម្បត្តិ​របស់​សង្គម។ ដើម្បី​សម្រេច​បាន​គោលដៅ​នេះ ការ​គ្រប់គ្រង​ការ​អប់រំ​ត្រូវ​តែ​ធ្វើ​កំណែ​ទម្រង់​ជា​បន្តបន្ទាប់៖

(១) ការ​ពង្រឹង​ប្រសិទ្ធភាព និង​ដំណើរ​ការ​សាលារៀន ជាពិសេស ការ​កែ​លម្អ​វិធីសាស្រ្ត​បង្រៀន និង​ដំណើរការ​នៃ​ការ​រៀន និង​ការបង្រៀន

(២) ការ​ពង្រឹង​ប្រព័ន្ធ​អប់រំ​ទាំងមូល ក្នុង​គោលបំណង​ទទួល​បាន​នូវ​គុណភាព​អប់រំ និង​ភាព​ប្រកួតប្រជែង​របស់​ប្រទេស​លើ​ទីផ្សារ​ការងារ

(៣) ការ​ឆ្លើយតប​ទៅ​នឹង​សតវត្ស​ទី ២១ និង​ធានា​ទំនាក់ទំនង​រវាង​ការ​រៀន​ក្នុងសាលា និង​បរិបទ​នៃ​សកលភាវូបនីយកម្ម មូលដ្ឋាន​ភាវូបនីយកម្ម និង​បុគ្គល​ភាវូបនីយកម្ម៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print