អង់គ្លេសមានអ្នកស្លាប់ដោយកូវីដ​-១៩ កើនឡើងជាង​១សែននាក់ហើយ

ចែករំលែក៖

មកដល់ព្រឹថ្ងៃទី​២៧ខែមករានេះ អង់គ្លេសបានប្រារព្ធពិធីគោរពវិញាណក្ខន្ធ​​ដល់ពលរដ្ឋជាង​១សែននាក់ហើយដែលបានស្លាប់ដោយកូវីដ​-១៩​​​។ ការស្លាប់គឺមានច្រើនជាង អ្នកសា្លប់នៅក្នុងសង្គ្រាមលោកលើកទីពីរទៅទៀត។ ​
ទីស្នាក់ការសមាគមសុខាភិបាលអង់គ្លេសបានប្រើប្រាស់ម៉ាស៊ីន បញ្ចាំងរូបភាពឡើង​ជញ្ជាំងដើម្បី រំលឹក​ដល់​អ្នកស្លាប់ដោយសារកូវីដ​-១៩​ជាង​១សែននាក់ ។ ជាមួយគ្នានេះដែរ នាយករដ្ឋមន្ត្រីអង់គ្លេស ​លោក ប៊ូរីស ចនសុន បានបញ្ជាក់ថា​ ពិតជាពិបាកក្នុងការលុបបំបាត់ការឈឺចាប់​ដោយសារការស្លាប់ កើនឡើងជាបន្តបន្ទាប់បង្កឡើងដោយកូវីដ​​-១៩ ។
បច្ចុប្បន្នចំនួនអ្នកឆ្លងកូវីដ​-១៩​ក្នុងប្រទេសអង់គ្លេស ស្ថិតនៅក្នុងកម្រិតខ្ពស់បំផុត​ ក្រោយការរកឃើញវីរុសកូវីដ​-១៩ទម្រង់ថ្មី ។​ ក្រោយពីមានអ្នកឆ្លងនិងស្លាប់កើនឡើងខ្ពស់ពលរដ្ឋអង់គ្លេសបង្ហាញការខឹងសម្បាយ៉ាងខ្លាំង ចំពោះវិធានការទប់ស្កាត់កូវីដ​-១៩ របស់រដ្ឋាភីបាល ។
តាមគេហទំព័រ Worldometer គិតមកដល់វេលាម៉ោង​១រសៀលថ្ងៃទី​២៧ខែមករា ចំនួនអ្នកឆ្លងក្នុងប្រទេសអង់គ្លេសកើនឡើងដល់ទៅ​ 3.689.746នាក់ និងស្លាប់ 100.162នាក់។ ជាមួយគ្នានេះក៏មានអ្នកព្យាបាលជាសះស្បើយ មាន1.662.484នាក់ផងដែរ៕ដោយ សាធី


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print