មកដល់ព្រឹថ្ងៃទី២៧ខែមករានេះ អង់គ្លេសបានប្រារព្ធពិធីគោរពវិញាណក្ខន្ធដល់ពលរដ្ឋជាង១សែននាក់ហើយដែលបានស្លាប់ដោយកូវីដ-១៩។ ការស្លាប់គឺមានច្រើនជាង អ្នកសា្លប់នៅក្នុងសង្គ្រាមលោកលើកទីពីរទៅទៀត។
ទីស្នាក់ការសមាគមសុខាភិបាលអង់គ្លេសបានប្រើប្រាស់ម៉ាស៊ីន បញ្ចាំងរូបភាពឡើងជញ្ជាំងដើម្បី រំលឹកដល់អ្នកស្លាប់ដោយសារកូវីដ-១៩ជាង១សែននាក់ ។ ជាមួយគ្នានេះដែរ នាយករដ្ឋមន្ត្រីអង់គ្លេស លោក ប៊ូរីស ចនសុន បានបញ្ជាក់ថា ពិតជាពិបាកក្នុងការលុបបំបាត់ការឈឺចាប់ដោយសារការស្លាប់ កើនឡើងជាបន្តបន្ទាប់បង្កឡើងដោយកូវីដ-១៩ ។
បច្ចុប្បន្នចំនួនអ្នកឆ្លងកូវីដ-១៩ក្នុងប្រទេសអង់គ្លេស ស្ថិតនៅក្នុងកម្រិតខ្ពស់បំផុត ក្រោយការរកឃើញវីរុសកូវីដ-១៩ទម្រង់ថ្មី ។ ក្រោយពីមានអ្នកឆ្លងនិងស្លាប់កើនឡើងខ្ពស់ពលរដ្ឋអង់គ្លេសបង្ហាញការខឹងសម្បាយ៉ាងខ្លាំង ចំពោះវិធានការទប់ស្កាត់កូវីដ-១៩ របស់រដ្ឋាភីបាល ។
តាមគេហទំព័រ Worldometer គិតមកដល់វេលាម៉ោង១រសៀលថ្ងៃទី២៧ខែមករា ចំនួនអ្នកឆ្លងក្នុងប្រទេសអង់គ្លេសកើនឡើងដល់ទៅ 3.689.746នាក់ និងស្លាប់ 100.162នាក់។ ជាមួយគ្នានេះក៏មានអ្នកព្យាបាលជាសះស្បើយ មាន1.662.484នាក់ផងដែរ៕ដោយ សាធី