របបប្រជុំក្រុមប្រឹក្សាសង្កាត់ ត្រូវតែមានឲ្យទៀងទាត់ជារៀងរាល់ខែ មិនត្រូវអាក់ខានឬធ្វើឲ្យតែបាននោះទេ

ចែករំលែក៖

ភ្នំពេញ៖ របបប្រជុំក្រុមប្រឹក្សាសង្កាត់ ត្រូវតែមានឲ្យទៀងទាត់ជារៀងរាល់ខែ ហើយត្រូវធ្វើជាប្រតិទិនមកសាលាខណ្ឌ ដើម្បីងាយស្រួលឲ្យក្រុមប្រឹក្សាខណ្ឌប្រចាំសង្កាត់និមួយៗ ចូលរួមស្តាប់ពីសកម្មភាពរបស់សង្កាត់និមួយៗដែលធ្វើកន្លងមក ឬមានមានបញ្ហាប្រឈម និងលើកទិសដៅបន្តសម្រាប់ខែបន្តទៀត មិនត្រូវអាក់ខានរបបប្រជុំ ឬក៍ធ្វើឲ្យតែបានរួចពីមួយខែទៅមួយខែនោះទេ។

បើទោះជាយ៉ាងណាសង្កាត់ត្រូវគោរពតាម និងផ្សព្វផ្សាយការរស់នៅបែបរបបថ្មី ក្នុងការបំរើការងារ និងការរស់នៅក្នុងសង្កាមនាពេលបច្ចប្បន្ន ទាំងនេះជាការលើកឡើងរបស់លោកសុខ សម្បត្តិ អភិបាលនៃគណអភិបាលខណ្ឌព្រែកព្នៅ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២០ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ ក្រោមអធិបតីភាព លោក ម៉ៅ  បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌ នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ នៅសាលប្រជុំសាលាខណ្ឌព្រែកព្នៅ។

លោកបន្តថា គ្រប់សង្កាត់ទាំងអស់អ្វីដែលសមទ្ធផលយើងមានត្រូវជួយថែរក្សា ហើយត្រូវផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋ បើត្រូវធ្វើអ្វីមួយត្រូវគិតដល់សម្បត្តិរួម បើចាក់ដីផ្ទះខ្លួនឯងឲ្យខ្ពស់ជាងថ្នលត្រូវដាក់ប្រព័ន្ធលូជាចាំបាច់ ហើយបើដាក់ដីនោះតាមមុខផ្ទះនិមួយៗត្រូវពិនិត្យមើល មុខប៊ីហ្គែទឹកផង ផ្ទះខ្លះដាក់ដីលុមហើយអាជ្ញាធរភូមិសង្កាត់មិនដឹង ដល់ពេលខែភ្លៀងមកទឹកដក់តាមផ្លូវធ្វើឲ្យខូចផ្លូវ ហើយត្រូវជួសជុលជាបន្តបន្ទាប់ ខាតអស់ថវិការនិងពេលវេលាជាច្រើន។

ជាមួយនេះលោក អភិបាលខណ្ឌក៏បានណែនាំ ដល់អាជ្ញាមូលដ្ឋាន សង្កាត់ ភូមិ ត្រូវ ផ្សព្វព៌តមានទាំងឡាយ ពាក់ព័ន្ធទៅនឹងទំហំផ្លូវ ការសាងសង់ត្រូវទុក គម្លាតកុំឲ្យប៉ះពាល់ផ្លូវតាមប្លង់មេ។ សម្រាប់ការចាក់ដី តាមដីឡូតិ៍ជាប់មាត់ផ្លូវ គឺត្រូវទុកគម្លាត៥ម៉ែត្របន្ថែមទៀត។ ចំពោះចាក់ដីខ្ពស់ជាងផ្លូវត្រូវដាក់ប្រព័ន្ធលូឲ្យហើយតែម្ដងក្នុងទំហំ៨តឹក ហើយប្រឡាយដែលមានស្រាប់ត្រូវរក្សាទុក ប្រឡាយដែលរាក់ត្រូវស្ដារឡើងវិញ។ ជាមួយនេះត្រូវមើលថែទាំផ្លូវ ប្រព័ន្ធលូឲ្យបានល្អ ព្រោះដំណាក់កាលនេះត្រូវការចំណាយច្រើន ក្នុងការទប់ស្កាត់ការរីរាលដាលនៃជម្ងឺកូវីដ១៩ដូចនេះត្រូវការកាត់បន្ថយលើការចំណាយផ្សេងៗ។

គួរបញ្ជាក់ថារបៀបវារៈក្នុងកិច្ចប្រជុំនេះរួមមាន៖ ទី១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុ លើកទី១៩ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខណ្ឌ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០។ ទី២-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែមករា ឆ្នាំ២០២១ របស់រដ្ឋបាលខណ្ឌព្រែកព្នៅ។ ទី៣-ពិនិត្យ និងអនុម័តស្តីពីការបែងចែកប្រាក់រង្វាន់ប្រចាំខែមករា ឆ្នាំ២០២១ និងយន្តការរបស់ការិយាល័យច្រកចេញចូលតែមួយខណ្ឌ។ និងទី៤-បញ្ហាផ្សេងៗ៕ដោយ៖ ព្រែកសំរោង

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print