លោក ឃួង ស្រេង : សមត្ថកិច្ច និងមន្ទីរអតីតយុទ្ធជន បានរំដោះក្មេងស្រី ដែលម្ដាយ ប្រើហិង្សាញឹកញាប់ យកទៅព្យាបាលហើយ(នាងមរណមាតា ដើមឆ្នាំ២០២១)

ចែករំលែក៖

ភ្នំពេញ៖ពិតជាមានសេចក្តីត្រេកអរ ជាពន់ពេកពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន តាមបណ្ដោយផ្លូវរថភ្លើង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ខណៈអាជ្ញាធរ សមត្ថកិច្ច ជាពិសេសមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ បានចុះទៅរំដោះទាន់ពេលវេលា។ បន្ទាប់ពីមានការផ្សព្វផ្សាយពីអង្គភាព”នគរដ្រេហ្គន”ក្នុងរឿងប្រើហិង្សានោះ។

លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា ដោយអនុវត្តគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព​ អាជ្ញាធរមូលដ្ឋានមានសមត្ថកិច្ច និងមន្ទីរជំនាញពាក់ព័ន្ធជាពិសេសមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ បានចុះទៅពិនិត្យ​ សង្គ្រោះ​ និងព្យាបាលបន្ទាន់នូវករណីស្រ្តីរងគ្រោះវ័យក្មេង ឈ្មោះ ស ស ព អាយុ២៤ឆ្នាំ ដែលរងគ្រោះដោយអំពើហឹង្សាពីសំណាក់ម្តាយបង្កើតជាញឹកញាប់ តាមបណ្ដោយផ្លូវរថភ្លើង ស្ថិតក្នុងសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង រួចនាំទៅទីតាំងសុវត្ថិភាព ព្រមទាំងបានផ្តល់សេវាផ្សេងៗពីអង្គការដៃគូ។
សូមបញ្ជាក់ផងដែរថា នាងរងគ្រោះខាងលើ ត្រូវបានប្រជាពលរដ្ឋ ជាអ្នកជិតខាងភូមិផងរបងជាមួយ អះអាងប្រាប់អ្នកសារពត៌មាន សមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន ថាឪពុកម្ដាយ

របស់នាង បានធ្វើទារុណកម្មស្ទើររៀងរាល់ថ្ងៃ ។ ចំពោះការធ្វើសកម្មភាពហិង្សានេះ ពេលខ្លះប្រើដំបង ប្រើស្បែកជើង ប្រើអំបោស និយាយរួមម្តាយនោះ ឲ្យតែមានស្អីនៅជិតដៃ គឺយកទៅធ្វើទារុណកម្មក្មេងស្រីនោះគ្មានត្រាប្រណី។ ប្រជាពលរដ្ឋបានលើកឡើងថា ពួកគាត់អាណិតណាស់ នាងប្រៀបបាននឹង(មរណមាតា ដើមឆ្នាំ២០២១) គ្មានសេចក្តី សុខទេ មិនបានរៀនសូត្រ មានតែរងនូវអំពើហិង្សាជាប់ជាប្រចាំ។ ដូច្នេះបានសមត្ថកិច្ចអាជ្ញាធរនិងជំនាញមកសង្គ្រោះ រំដោះទាន់ពេលវេលានេះ គឺពួកគាត់សប្បាយក្រៃលែងចំពោះការយកចិត្តទុកដាក់របស់សមត្ថកិច្ចអាជ្ញាធរនិងជំនាញនោះ៕

...

ដោយ៖សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print