សិល្បករជើងចាស់ ឈុន ណារី ប្រឡូកសិល្បៈជិត២០ឆ្នាំសល់តែជំងឺ

ចែករំលែក៖

IMG_0636

ភ្នំពេញ៖អស់រយៈពេលជិត២០ឆ្នាំមកហើយដែលអ្នកស្រី ឈុន ណារី ហៅយាយស្វិតបានប្រឡូកក្នុងអាជីពសម្តែង។ស្ថានភាពជីវភាពរស់នៅរបស់តារាសម្តែងជើងចាស់អ្នកស្រីកំពុងប្រឈមនឹងកង្វះខាតយ៉ាងខ្លាំងក្រោយពីអ្នកស្រីមានជំងឺប្រចាំកាយធ្ងន់ធ្ងរខណៈដែលស្វាមីគឺជាយោធាពិការនោះនិងត្រូវចិញ្ចឹមកូនស្រីដែលកំពុងរៀន និងម្តាយចាស់ជរា។

អ្នកស្រី ឈុន ណារីបញ្ជាក់ថា កន្លងមកការងារសិល្បៈនេះគឺសម្រាប់តែដូរបាយសម្រាប់ចម្អែកក្រពះមួយគ្រាប៉ុណ្ណោះ។អ្វីដែលកែទុកធ្ងន់នោះគឺអ្នកស្រីកំពុងតែមានជំងឺយ៉ាងធ្ងន់ធ្ងរដោយមិនមានប្រាក់ព្យាបាលខ្លួនឡើយ។ក្នុងរួបរាងកាយស្គមស្គាំងស្ទើស្បែកដណ្តប់ឆ្អឹង។

តារាសម្តែងវ័យ៦៥ឆ្នាំរូបនេះបានរៀបរាប់ពីទុកលំបាករបស់ខ្លួនទាំងទឹកភ្នែកថា អ្នកស្រីបានកើតជំងឺក្រិនថ្លើមទាចទឹកគីសក្នុងពោះជាច្រើនឆ្នាំមកហើយដែលដំបូងឡើយមានសភាពធូរស្រាលទេ ប៉ុន្តែដោយមិនមានប្រាក់គ្រប់គ្រាន់ព្យាបាលជំងឺរបស់ខ្លួនក៏ចាប់ផ្ដើមធ្ងន់ធ្ងរឡើងៗ។

អ្នកស្រីបានបន្តឲ្យដឹងទៀតថាជំងឺរបស់អ្នកស្រីបានចាប់ផ្ដើមធ្វើទុកខ្លាំងជិត១ឆ្នាំមកនេះជាមួយនោះអ្នកស្រីបានទៅព្យាបាលពេទ្យជាច្រើនកន្លែងតែពេទ្យប្រាប់ថាមិនមានសង្ឃឹមឡើយត្បិតអីជំងឺនេះបានចូលដល់ដំណាក់ការធ្ងន់ធ្ងរហើយព្យាបាលត្រូវការប្រាក់ច្រើន។ដោយមិនមានប្រាក់ទិញថ្នាំពេទ្យបច្ចុប្បន្នអ្នកស្រីឈុនណារីពឹងទៅលើថ្នាំខ្មែរក្នុងការព្យាបាលតិចតួបប៉ុណ្ណោះ។

អ្នកស្រីបញ្ជាក់ថាអ្នកស្រីមានស្រុកកំណើតមកពីស្រុកប្រសូតខេត្តស្វាយរៀងម្នាក់នេះមិនមានសង្ឃឹមថាជំងឺដែលកំពុងតែយាយីខ្លួនប្រាណនេះអាចព្យាបាលជាឡើយដោយបច្ចុប្បន្ននេះរស់ក្នុងក្ដីអស់សង្ឃឹមខ្លាំងណាស់។អ្នកស្រីរៀបរាប់ទាំងក្តុកក្តួលថាបច្ចុប្បន្នអ្នកស្រីរស់នៅជាមួយប្តីជាយោធាពិការនិងកូនស្រីម្នាក់រស់នៅលើដីម្តាយក្មេកនាទីកំណើតប្តីនាឃុំចុងកៅស៊ូស្រុកស្លក្រាមខេត្តសៀមរាប។

អ្នកស្រីបន្តទាំងទឹកភ្នែកថា ដោយសារតែអ្នកស្រីធ្លាក់ខ្លួនឈឺបច្ចុប្បន្នក្រុមគ្រួសារត្រូវពឹងផ្អែកទាំងស្រុងលើប្រាក់សោធននិវត្តន៍៣០ម៉ឺនរៀលក្នុងមួយខែរបស់ប្តីពិកា។អ្នកស្រីបញ្ជាក់ថាក្នុងរយៈពេលជិត២០ឆ្នាំនេះអ្នកស្រីសម្តែងខ្សែភាពយន្តមិនតិចជាង១០០រឿងទេដែលភាគច្រើនសម្តែងជាតួអង្គអ្នកបម្រើមេដោះនិងតួផ្សេងៗទៀតតាមការតម្រូវរបស់អ្នកដឹកនាំ។

អ្នកបញ្ជាក់ថាបច្ចុប្បន្នអ្នកស្រីសម្តែងម្តងម្តាលប៉ុណ្ណោះដែលមុនពេលនេះអ្នកស្រីទើបនឹងបញ្ចប់ការសម្តែងរឿង”ស្ទឹងស្នេហា” “ឡូយ៩”ប៉ុន្តែមិនទាន់បញ្ចប់ការថតខ្សែភាពយន្តរឿង”កុលាប៤ទង”នៅឡើយខណៈដែលជំងឺធ្វើទុក្ខអ្នកស្រីមិនអាចធ្វើដំណើរផ្លូវឆ្ងាយទៅសម្តែងបាន។

អ្នកស្រីបញ្ជាក់ថាពេលខ្លះអ្នកស្រីត្រូវធ្វើដំណើរពីខេត្តសៀមរាបទាំងឈឺទាំងជាមកសម្តែងភាពយន្តដែលមួយថ្ងៃថតបានពី២០ទៅ៣០ដុល្លារដើម្បីជួយល់គ្រួសារពិសេសកូនស្រីដែលកំពុងសិក្សានៅសាកលវិទ្យាល័យទោះបីជាកាត់សាហ៊ុយធ្វើដំណើរពេលខ្លះសល់តិចតួចក្តី។អ្វីដែលអ្នកស្រីនិងស្វាមីខិតខំរស់ទាំងត្រដរនោះគឺចង់ឃើញកូនស្រីតែមួយរបស់អ្នកស្រីរៀនសូត្រចប់ចុងចប់ដើមមានការងារល្អរស់នៅចាកទុក្ខវេទនាដូចបច្ចុប្បន្ន។

ស្ថិតក្នុងភាពទ័លច្រកគ្មានជម្រើសនេះអ្នកស្រីមានតែលើកដៃសំពះសុំការសណ្តោសប្រណីពីសប្បុរសជនជួយដើម្បីរស់បន្តចង់មើលឃើញកូនស្រីទៅថ្ងៃមុខហើយប្រសិនបើមានសុខភាពប្រសើរឡើងវិញអ្នកស្រីនឹងនៅតែបន្តសម្តែងផងដែរ។ប្រសិនបើសប្បុរសជនដែលមានបំណងចង់ជួយដល់តារាសម្ដែងជើងចាស់ម្នាក់នេះអាចទាក់ទងទៅលេខទូរសព្ទអ្នកស្រីផ្ទាល់តាមរយៈលេខ096 933 55 26និងលេខ097 600 9297 ៕

IMG_0581

IMG_0592

IMG_0601

...

 

ដោយ៖វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print