​សមត្ថកិច្ច​បំបែក​និង​ចាប់ខ្លួន​ចោរ​ ប្លន់​អ្នកលក់​មាស​ប្ដូរ​ប្រាក់​នៅ​ផ្សារ​រ៉ា​ មិន​ដល់​កន្លះ​ថ្ងៃ

ចែករំលែក៖

​ក្រុង​ប៉ោយ​ប៉ែ​ត​៖​ ក្រុម​ចោរប្លន់​ ២​នាក់​ដែល​បាន​ធ្វើ​សកម្មភាព​ប្លន់​អាជីវករ​លក់​មាស​ប្ដូរ​ប្រាក់​នៅ​ផ្សារ​រ៉ា​បាន​មួយ​ដង្ហើមចង្រិត​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​និង​ ដកហូត​បាន​គ្រឿងអលង្ការ​មក​វិញ​និង​ ប្រាក់​មួយ​ចំនួន​ផង​ ។​ ករណី​ចាប់ខ្លួន​ ក្រុម​ចោរប្លន់​ខាងលើ​នេះ​សមត្ថកិច្ច​បាន​ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​២៤*​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ នៅ​ចំណុច​ផ្សារ​រ៉ា​ ស្ថិត​ក្នុង​ ភូមិ​-​សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត​ ខណៈ​ជន​ សង្ស័យ​កំពុង​ផឹកស៊ី​និង​ក្រោយ​ពី​ជន​ សង្ស័យ​បាន​ធ្វើ​សកម្មភាព​ប្លន់​កាលពី​ ព្រឹក​ថ្ងៃ​ទី​២៤​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ ។​

​លោក​ អ៊ុំ​ សុផល​ អធិការ​ក្រុង​ប៉ោយ​ ប៉ែ​ត​បានឱ្យ​ដឹង​ថា​ ជនសង្ស័យ​ដែល​ត្រូវ​ បាន​ឃាត់ខ្លួន​ទី​១-​ឈ្មោះ​ យ៉េន​ ធូ​ ភេទ​ ប្រុស​ អាយុ​៣៧​ឆ្នាំ​ ទី​២-​ឈ្មោះ​ យា​ប​ ហេង​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ អ្នក​ទាំង​២​ នាក់​មានស្រុក​កំណើត​នៅ​ភូមិ​៥​ ឃុំ​គង់​ ជ័យ​ ស្រុក​អូរ​រាំង​ឪ​ ខេត្ដ​ត្បូងឃ្មុំ​ បច្ចុប្បន្ន​ មក​ស្នាក់​នៅ​ភូមិ​ក្បាលស្ពាន​ សង្កាត់​-​ ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្ដបន្ទាយមានជ័យ​។​

​លោក​អធិការ​បានឱ្យ​ដឹង​ទៀត​ថា​ ជាមួយ​ការ​ចាប់ខ្លួន​ជនសង្ស័យ​ជា​ចោរ​ ប្លន់​ខាងលើ​នេះ​សមត្ថកិច្ច​បាន​ដកហូត​ រថយន្ដ​កាម​រី​១​គ្រឿង​ ចង្កូត​ឆ្វេង​ ពណ៌​ត្រី​ ឆ្លូញ​ ពាក់​ស្លាក​លេខ​បាត់ដំបង​2A-68​ 71​ ។​ ក្នុង​នោះ​មាន​គ្រឿងអលង្ការ​និង​ ប្រាក់​មួយ​ចំនួន​របស់​ជន​រង​គ្រោះ​ ។​

​លោក​អធិការ​បាន​បន្ដ​ថា​ ក្រោយ​ពី​ ជនសង្ស័យ​ប្លន់​បាន​គ្រឿងអលង្ការ​និង​ លុយ​ ជនសង្ស័យ​បាន​យក​គ្រឿងអលង្ការ​ និង​ប្រាក់​ទាំងនោះ​ព្រមទាំង​អាវុធ​ខ្លី​២​ដើម​ ទៅ​លាក់​ទុក​នៅ​ក្នុង​បន្ទប់​ជួល​មួ​ួ​យ​កន្លែង​ ស្ថិត​នៅ​ភូមិ​បា​លិ​លេ​យ្យ​១​ សង្កាត់​-​ក្រុង​ ប៉ោយ​ប៉ែ​ត​ ។​ បន្ទាប់​មក​ជនសង្ស័យ​បាន​ ផ្លាស់​សម្លៀក​បំពាក់​ដែល​ពួក​គេ​ធ្វើ​ សកម្មភាព​ប្លន់​រួច​នាំ​គ្នា​ទៅ​ផឹកស៊ី​នៅ​ម្ដុំ​ ស្រះ​បេះដូង​ ស្ថិត​ក្នុងភូមិ​មិត្ដភាព​ ។​

​លោក​អធិការ​បាន​ស្រង់​ចម្លើយ​សារ​ ភាព​ជនសង្ស័យ​ទាំង​២​ឱ្យ​ដឹង​ថា​ ពួក​គេ​ ពិតជា​បាន​ធ្វើ​សកម្មភាព​ស្ទាក់​ភ្ជង់​ប្លន់​ ជន​រង​គ្រោះ​នោះ​ពិតមែន​ ។​

​លោក​អធិការ​បាន​បន្ថែម​ថា​ ក្រោយ​ ពី​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​សមត្ថកិច្ច​បាន​នាំ​ជនសង្ស័យ​ទៅ​កាន់​កន្លែង​ដែល​ ពួក​គេ​លាក់​ទុក​អាវុធ​និង​គ្រឿងអលង្ការ​ ហើយ​បាន​ដកហូត​អាវុធ​ខ្លី​ចំនួន​២​ដើម​ មួយ​ដើម​ម៉ាក​រ៉ូ​ឡូ​ និង​មួយ​ដើម​ទៀត​ ម៉ាក​កា​៥៤​ ហើយ​បាន​ដកហូត​និង​រក​ ឃើញ​គ្រឿងអលង្ការ​គ្រប់​ចំនួន​។​ ចំណែក​ ប្រាក់​ត្រូវ​ក្រុម​ចោរ​យក​ទៅ​ផឹកស៊ី​អស់​ មួយ​ចំនួន​ ។​

​គួរ​រំលឹក​ថា​ កាលពី​ព្រឹក​ថ្ងៃ​ទី​២៩​ ខែ​ កុម្ភៈ​ ឆ្នាំ​២០១៦​ មាន​ករណី​ចោរ​២​នាក់​ ប្រដាប់​ដោយ​កាំភ្លើងខ្លី​២​ដើម​ភ្ជង់​ប្លន់​ យក​កាបូប​ដាក់​គ្រឿងអលង្ការ​និង​ប្រាក់​ របស់​អាជីវករ​លក់​មាស​ប្ដូរ​ប្រាក់​បាន​ សម្រេច​ខណៈ​ដែល​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ មក​បើក​តូប​លក់​ហើយ​ត្រូវ​ក្រុម​ចោរ​ ស្ទាក់​តាម​ផ្លូវ​ នៅ​ចំំ​ណុ​ច​ភូមិ​ក្បាល​ ស្ពាន​២​ សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត​ ។​ ជន​ រង​គ្រោះ​ដែល​ត្រូវ​ចោរប្លន់​យក​គ្រឿង​ អលង្ការ​និង​លុយ​នោះ​មានឈ្មោះ​*​ សូ​យ​ សុ​ផា​ន់​ណា​ ភេទ​ស្រី​ អាយុ​៤៧​ឆ្នាំ​ ជា​ អាជីវករ​លក់​មាស​ប្ដូរ​ប្រាក់​នៅ​ផ្សារ​រ៉ា​ បច្ចុប្បន្ន​ស្នាក់​នៅ​ភូមិ​ក្បាលស្ពាន​២​ សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត​ ។​

​ក្រោយ​កើតហេតុ​ស្ដ្រី​រង​គ្រោះ​បានឱ្យ​ ដឹង​ថា​ នៅ​ក្នុង​កាបូប​ដែល​ក្រុម​ចោរ​ ប្លន់​យក​ទៅ​នោះ​មាន​ចិញ្ចៀន​៨០​វង់​,​ ខ្សែ​ក​ប្លា​ទី​ន​៨០​ខ្សែ​,​ ចិញ្ចៀនមាស​៥​ជី​,​ លុយ​ថៃ​១០​ម៉ឺន​បាត​,​ លុយ​ខ្មែរ​២​លាន​ រៀល​,​ ប្រាក់​ដុល្លារ​១​ពាន់​ដុល្លារ​,​ ក្រវិល​ ត្បូង​៣០​គូ​,​ កង​ត្បូង​៥​កង​,​ ខ្សែដៃ​និង​ខ្សែ​ ជើង​១០០​ខ្សែ​,​ កងដៃ​២០​កង​,​ កង​ឈុត​ ១០​ឈុត​ សរុប​មាស​បា្ល​ទី​ន​ប្រហែល​ ២០​តម្លឹង​ ។​

​នៅ​ក្នុង​ករណី​ប្លន់​អា​ជីរ​ករ​ខាងលើ​នេះ​ ហើយ​សមត្ថកិច្ច​បង្ក្រាប​ចាប់ខ្លួន​ជន​ សង្ស័យ​បាន​មិន​ដល់​កន្លះ​ថ្ងៃ​ផង​នោះ​ ត្រូវ​ បាន​ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្ដបន្ទាយមានជ័យ​ មានការ​កោត​សរ​ សើរ​ដល់​សមត្ថកិច្ច​យ៉ាង​ខ្លាំង​ ដែល​នេះ​ បង្ហាញ​ពី​ការ​យកចិត្ដទុកដាក់​ចំពោះ​ការ​ ការពារ​សន្ដិសុខ​សណ្ដាប់ធ្នាប់​ជូន​ដល់​ ប្រជាពលរដ្ឋ​ ៕

20160224175848

20160224175905

IMG-20160225-WA0006

IMG-20160225-WA0008

20160224175850

...

ដោយ៖ វ​ណ្ណា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print