ពលរដ្ឋប្រតិកម្ម ក្រុមហ៊ុនប៉ាងណាគ្រី​ កាត់​ផ្លូវ​របស់ប្រជាពលរដ្ឋមិនឲ្យធ្វើដំណើរ

ចែករំលែក៖

ខេត្តបន្ទាយ​មាន​ជ័​យ៖  មន្ត្រី​យោធាជាម្ចាស់ក្រុមហ៊ុនប៉ាងណាគ្រី ម្នាក់ បាន​កាត់ផ្តាច់​ផ្លូវ​ធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងភូមិមួយធ្វើឲ្យប្រជាពលរដ្ឋប្រតិកម្មតែបែរជាប្រធានក្រុមហ៊ុនរូបនេះបាន​និយាយថា ជាការ​កាយ​ដី ត្រៀម​ធ្វើ​ស្ពាន​ហើយ​បាន​ហាម​ប្រជាពលរដ្ឋជា​ម្ចាស់​ដីកុំឱ្យ​ឆ្លងកាត់​ការដ្ឋាន​នេះទៅវិញ។ ការវិវាទរវាងប្រជាពលរដ្ឋ និង​មន្ត្រី​យោធាខាងលើនេះ បាន​កើតមានឡើងកាលពីថ្ងៃទី២៣ ដល់ ២៥ ខែមករា ឆ្នាំ​២០២១នេះនៅ​លើដី​ទំនាស់ ត្រង់ចំណុច​ផ្លូវ​៣០ ឬ​ចំណុច​អូរ​ថៅកែ​យ៉​ក្នុងភូមិ​ថ្ម បាំង​ឃុំ​បឹងបេង ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដែល​ស្ថិត​នៅជាប់​ព្រំប្រទល់ ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ។​

ពាក់ព័ន្ធវិវាទនេះ ​លោក ឌៀប ឈួន អភិបាលស្រុក​ម៉ាឡៃ បាន​ប្រាប់នៅថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២១​នេះ​ថា បញ្ហា​នោះ ត្រូវបាន​សម្របសម្រួល ដោះស្រាយ​គ្នា ត្រឹម​ភូមិ ឃុំ ហើយ​ភាគី​ទំនាស់ ត្រូវគោរព​ស្មារតី​ខ្លឹមសារ ដែល​ព្រមព្រៀងគ្នា ដូចជា ភាគី​ពលរដ្ឋ​ម្ចាស់​ដី ត្រូវ​រក្សា​កិច្ចសន្យា លក់​ដី ក្នុងតម្លៃ ដែល​ឯកភាពគ្នា​ហើយមិន​គេចកែ​ឬ​យក​លេស នេះ លេស​នោះ នៅពេល​ហាងឆេង​ដីធ្លី ឡើងថ្លៃ​ឡើយ ។​

​ឯ​ម្ចាស់​ក្រុមហ៊ុន​អចលនវត្ថុ បាន​និយាយថា ត្រូវ​ទូទាត់​សាច់ប្រាក់​នៅ​ជំពាក់ទៅមក រួចចាក់ដី​ឱ្យទាន់ពេល ដូច​សន្យា ហើយ​មិនត្រូវ​ទៅធ្វើសកម្មភាព​អ្វីដែល​នាំឲ្យខូចខាតផលប្រយោជន៍​ភាគី​ម្ចាស់​ដី​ឡើយ។​

យ៉ាងណាចំពោះបាតុភាពនេះធ្វើឲ្យប្រជាពលរដ្ឋ ជាច្រើន បាន​តវ៉ា ទាមទារ​នឹង​សុំឲ្យលោក ឧ​ត្ត​ម​សេនីយ៍​ត្រី តឹក ប៊ុនធឿន ហៅ (​តុល​) មេបញ្ជាការរង យោធភូមិភាគ​ទី​៥ និងជា​មេបញ្ជាការរង ទិស​តំបន់​ទី​១ ខេត្ត​បន្ទាយមានជ័យ ដែល​បញ្ជាឲ្យនាំយក​គ្រឿងចក្រ ទៅ​កាយ​ផ្តាច់​ផ្លូវ មិន​ឲ្យ​ប្រជាពលរដ្ឋ ធ្វើដំណើរ​ចូល ទៅ​ដឹក​កសិផល នៅ​ចម្ការ​នោះត្រូវបើកផ្លូវឲ្យប្រជាពលរដ្ឋធ្វើដំណើរឡើងវិញ។​

​ប្រជាពលរដ្ឋដែលមានវិវាទករណីនេះ បានលើកឡើងថា លោក​វរសេនីយ៍ ព្រហ្ម សា​ម៉ូ​ម ហៅ ម៉ូ​ម បាន​យក​គ្រឿងចក្រ ទៅ​កាយ​ផ្តាច់​ផ្លូវ នៅ​ចំណុច​ខាងលើ នៅវេលា​ម៉ោង ៩ យប់ ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០២១​។ករណីនេះ ប្រជាពលរដ្ឋ បាន​រាយការណ៍ និង​ប្តឹងទៅ​មេភូមិ​ថ្មបាំង ឃុំ​បឹងបេង ប៉ុន្តែ​លោក​មេភូមិ មិន​ហ៊ាន​នឹង​អំណាច​មន្ត្រី​យោធា នោះឡើយ​។ ពេលឃើញ​ដូច្នោះ​ពលរដ្ឋ​បានស្នើ​ដល់​អាជ្ញាធរ ឃុំ ស្រុក និង​ខេត្តបន្ទាយមានជ័យ ឱ្យជួយ​រក​ដំណោះស្រាយ ជូន​ពួកគាត់​ផង។​

ដោយឡែក​ប្រភពព័ត៌មាន​មួយ បាន​បង្ហើប​ថាមូលហេតុ​នាំឲ្យមាន​កា​រកាយ​ផ្តាច់​ផ្លូវ​នោះ មកពី​ក្មួយ​លោក ព្រហ្ម សា​ម៉ូ​ម ខឹង​ប្រជាពលរដ្ឋដែលលក់​ដីឲ្យក្រុមហ៊ុនហើយបែរជាចង់​គេចកែដំឡើងថ្លៃវិញ។​

​រីឯលោក ព្រហ្ម សា​ម៉ូ​ម ត្រូវបានប្រជាពលរដ្ឋអះអាងថា លោកជាអ្នក​រកស៊ី​ទិញ​-​លក់ គួ​ក​ជេរ​ដី ដ៏ល្បីឈ្មោះបានទិញ​ដី ប្រជាពលរដ្ឋ និង​ធ្វើ​កិច្ចសន្យា កក់​លុយ ជាមួយ​ប្រជាពលរដ្ឋ​ហើយ បែរជា​មិន​ឲ្យ​លុយ​។ ហេតុនេះ ទើប​ប្រជាពលរដ្ឋ ខឹង ហើយ​នាំគ្នា​ឈប់​លក់​វិញ។បន្ទាប់មក ក៏​ធ្វើ​ឲ្យ​លោក ព្រហ្ម សា​ម៉ូ​ម ខឹង រាលដាល ទៅ​កាយ​កាត់ផ្តាច់ផ្លូវស្ទះ​ខានប្រជាពលរដ្ឋធ្វើដំណើរ។​

​ប្រជាពលរដ្ឋ បាន​បន្តថា លោក​ព្រហ្ម សា​ម៉ូ​ម តែង​ទិញ និង​លក់​ដី ជួនកាល​ទិញ​ខ្យល់ (​ទិញ តែ​អត់លុយ​) និង​លក់​ដី​ខ្យល់ (​អ​ត់ដី​) និង​ក៏មាន​លក់​ដី​តំបន់ ជម្រក​សត្វព្រៃ រនាមដូនសំ របស់​រដ្ឋ ឬ​លួច​យក​ដី​គេ លក់ ឬ​យក​ដី​ដែល​ទិញ​មិន ទាន់​ឱ្យ​លុយ​គ្រប់ ទៅ​លក់​ឱ្យ​អ្នក​ទី​៣ ហើយ​បង្ក​ជាមាន ការ​ប្តឹងផ្តល់​ទៅ​គណៈកម្មការ ដោះស្រាយ ទំនាស់​ដីធ្លី​ស្រុក​/​ខេត្ត និង​ទៅ​តុលាការ​ផង ។​

​ទាក់ទិន​ការចោទប្រកាន់​នេះ តំណាង​ក្រុមហ៊ុន ប៉ាង​ណាគ្រី របស់លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី តឹក ប៊ុន​ជឿន ហៅ តុល កាលពី​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២១ បាន​ច្រានចោល​នូវ​ការ ចោទប្រកាន់ថា ក្រុមហ៊ុន បាន​កាយ​ផ្តាច់​ផ្លូវ មិន​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់ ធ្វើដំណើរ និង​ដឹក​កសិផល នៅ​ចំចំចំណុខាងដោយអះអាងថាក្រុមហ៊ុន មិនបាន​កាត់ផ្តាច់​ផ្លូវ​នោះទេ ។

ការពិតក្រុមហ៊ុនមានគម្រោងបស្ថាបនាផ្លូវត​ភ្ចា​ប់​ពី​ផ្លូវជាតិ​លេខ​៥៩ ត្រង់​ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ទៅកាន់​ផ្លូវជាតិ​លេខ​៥៧ ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង មាន​ប្រវែង ២៣ គីឡូម៉ែត្រ ទទឹង ៣០ ម៉ែត្រ​ដោយ​ត្រូវ ធ្វើ​ផ្លូវ​ចាក់​បេតុង ហើយ​គម្រោង​នេះ បាន​បើក​ការដ្ឋាន ជា​យូរ​មកហើយ​។ ក្រុមហ៊ុនបញ្ជាក់ថាបើសិន​ថ្ងៃ ណាមួយ ស្ថាបនា​រួច​នោះ នឹង​ប្រគល់ជូន​រដ្ឋ សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ ប្រើប្រាស់​ហើយ​មិន មែន​ប្រើប្រាស់តែ​ក្រុមហ៊ុន​នោះទេ ។

ចំណែកលោកញ៉ែម ហ៊ាន មេភូមិ ថ្មបាំងបានផ្តល់បទសម្ភាសន៍ដល់អ្នកកាសែតថា ប្រជាពលរដ្ឋអាចយល់ច្រឡំថាក្រុមហ៊ុនបិទផ្លូវមិនឲ្យដើរព្រោះពេលនេះផ្លូវកំពុងសាងសង់ហើយពេលស្ថាបនារួចក្រុមហ៊ុនប្រគល់ឲ្យរដ្ឋនិងប្រជាពលរដ្ឋប្រើប្រាស់ជាទូទៅ៕ដោយ៖សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print